ភ្នំពេញ៖ ហេតុការណ៍ផ្ទុះចង្ក្រាន់ហ្គាស បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើឲ្យគ្រោះថ្នាក់ដល់កូនស្រីម្ចាស់ផ្ទះរលាក ពេញដងខ្លួននិងដៃ រួចបញ្ជូនទៅមន្ទីពេទ្យភ្លាមៗតែម្ដង។
ករណីនេះបានកើតឡើងកាលពី វេលាម៉ោង១១និង៤៥នាទី ព្រឹកថ្ងៃទី២៧ ខែវិចិ្ចកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចខាងត្បូងសាលាវិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែន វត្តភ្នំ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីផ្ទុះចង្ក្រាន់ហ្គាសនេះផងដែរ បានបង្ករអោយកុមារីម្នាក់ដែលជាកូនស្រីម្ចាស់ផ្ទះ មានឈ្មោះ អាហ័ង អាយុ០៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ និងមុខរបរសិស្ស រលាក ពេញដងខ្លួននិងដៃ រួចបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ប្រជាពលរដ្ឋរស់នៅក្បែរនិងផ្ទះកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម្ចាស់ផ្ទះចៀនត្រី នៅក្នុងផ្ទះរួចក៏ឃើញផ្សែង ម្ចាស់ផ្ទះក៏បានស្រែកឆោឡោ អោយប្រជាពលរដ្ឋនៅជិតនោះ ជួយយកបំពុងបាញ់ពន្លត់។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍។
ភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យបានមកដល់ចំណុចកើតហេតុចំនួន៣គ្រឿង តែមិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យឡើយ ដោយប្រជាពលរដ្ឋយកបំពង់បាញ់ពន្លត់មុនទៅហើយ ។
ក្នុងករណីផ្ទុះចង្ក្រាន់ហ្គាសនេះ មិនបានបង្កខូចខាត់ ទ្រព្យសម្បិត្តនោះឡើយ ប៉ុន្តែបានផ្ទុះរលាកត្រូវកុមារីម្នាក់ ៕
ដោយ៖ ហេង សូរិយា