ភ្នំពេញ៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ចអន្តោប្រសេន៍ ចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន៧នាក់(ស្រីចំនួន២នាក់) ពាក់ព័ន្ធនិងករណី មករស់នៅនិងធ្វើការប្រទេសកម្ពុជាខុសច្បាប់ នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតនៅចំណុច ក្រុមហ៊ុន ភួងទ្រិញ(ខេមបូឌា)ធួរីហ្សឹម ផ្ទះលេខ៣៩៣.៣៩៥ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងទទួលបានព័ត៌មានថា មានជនជាតិវៀតណាម ចំនួន៨នាក់(ស្រីចំនួន២នាក់) មករស់នៅនិងធ្វើការប្រទេសកម្ពុជាខុសច្បាប់ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យរួច កម្លាំងរបស់លោកបានរកឃើញ ជនជាតិវៀតណាមចំនួន៧នាក់(ស្រីចំនួន២នាក់)ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបញ្ជួនទៅ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
ពាក់ព័ន្ធនិងករណីនេះផងដែរលោកក៏បានធ្វើការអំពាវនាវនិងសុំអោយជនបទេសដែលស្នាក់នៅនិងធ្វើការ សុំច្បាប់ និង គោរពច្បាប់ ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ច និងចាត់វិធានការដោយពុំលើកលែងឡើយ ៕
ដោយ៖ ស រស្មី