ប្រជុំ​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ពលរដ្ឋ​ស្នើ​សុំ​ផ្លូវ​និង​កុំ​ជីករណ្តៅ​ដី​ជ្រៅ​ពេក

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧​ អាណត្តិ​ទី​២​ ដឹកនាំ​ដោយ​លោក​ ម៉ៅ​ បូ​រ៉ា​ ប្រធាន​ក្រុមប្រឹក្សា​ និង​មានការ​ចូលរួម​ដោយ​លោក​ សុខ​ សម្បត្តិ​អភិបាល​ នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ លោកស្រី​អភិបាលរង​ លោកនាយក​ នាយករង​រដ្ឋបាល​និង​លោក​ លោកស្រី​ប្រធាន​ការិយាល័យ​ និង​មន្ត្រី​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ទាំងមូល​ចូលរួម​ផង​ដែរ​ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នៅ​សាលា​ខណ្ឌ​ព្រែក​ព្នៅ​។​

20151127_092938

​លោក​ម៉ៅ​ បូ​រ៉ា​បាន​ស្នើ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ទៅ​ធ្វើ​សៀវភៅ​គ្រួសារ​ ប័ណ្ណ​ស្នាក់​នៅ​ ក៏​ដូច​ជា​ជួយ​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងអស់​នាំ​គ្នា​មក​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ និង​ជួយ​សម្រួលការ​ងាយស្រួល​ជូន​ពួក​គាត់​ ព្រោះថា​ប្រជាពលរដ្ឋ​ដែល​រសនៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ភាគច្រើន​សុទ្ធសឹងតែ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​។​

​របៀបវារៈ​នៃ​ការ​ប្រជុំ​មាន​ ១-​ ពិនិត្យ​ និង​អនុម័ត​សេចក្តី​ព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​១៦​ អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​ ២-​ ពិនិត្យ​ និង​អនុម័ត​ សេចក្តី​ព្រាង​របាយការណ៍​ប្រចាំខែ​ វិច្ឆិកា​ ឆ្នាំ​២០១៥​របស់​រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ​ ៣-​ ពិនិត្យ​ និង​អនុម័ត​ សេចក្តី​ព្រាង​ដីកា​ស្តី​ពី​ការ​កំណត់​តម្លៃ​សេ​វ៉ា​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​របស់​សាលា​ខណ​ និង​បញ្ហា​ផ្សេងៗ​ទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​ លោក​ យិ​ន​ អ៊ី​ម​ចៅសង្កាត់​សំរោង​បាន​លើ​ឡើង​ថា​ ប្រជាពលរដ្ឋ​ដែល​រសនៅ​ក្នុងភូមិ​បាន​ស្នើរ​សុំ​អោយ​អាជ្ញាធរ​ដែល​ជាប់​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ផ្លូវលំ​មួយ​ខ្សែ​នៅ​មុខ​វត្ត​ អង្គ​សិរី​សួរ​ស្តី​ជូន​ពួក​គាត់​អោយ​បាន​ទទឹង​៨​មែ​ត្រ​ផង​ ហើយ​បច្ចុប្បន្ន​នេះ​ផ្លូវ​នៅ​សល់​ត្រឹមតែ​ទទឹង​៤​ម៉ែត្រ​តែ​ប៉ុណ្ណោះ​ ចំណែក​ លោកស្រី​ ឌី​ សា​រៀម​ចៅសង្កាត់​ព​ន្សាំ​ង​បាន​លើក​ឡើង​ដែរ​ថា​ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​សុំ​អោយ​ក្រុមហ៊ុន​ជីកដី​ស្តា​ស្រះ​នៅ​វត្ត​ថ្មី​កុំ​ជីក​ជ្រៅ​ពេក​ ពីព្រោះ​ពួក​គាត់​ខ្លាច​មានការ​បាក់​ដី​ចូល​ដល់​ដីស្រែ​របស់​ពួក​គាត់​ និង​ជា​ពិសេស​ពួក​គាត់​មានការ​ភ័យ​ខ្លាច​ធ្លាក់​គោ​ ក៏​ដូច​ជា​ការ​លិចលង់​ក្មេង​ក្នុងភូមិ​ជាដើម​។​

​លោក​សុខ​ សម្បត្តិ​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​បាន​លើក​ឡើង​ថា​ ចំពោះ​បញ្ហា​របស់​ប្រជាពលរដ្ឋ​លោក​និង​ខិតខំ​ដោះស្រាយ​ជូន​ពួក​គាត់​ ជាមួយ​គ្នា​ផង​ដែរ​លោក​បាន​ជុំរុញ​ដល់​សង្កាត់​ណា​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​បញ្ហា​ទំនាស់​របស់​ប្រជាពលរដ្ឋ​ សុំ​អោយ​ជួ​ដោះស្រាយ​និង​សម្រួល​ដល់​ពួក​គាត់​ជា​បន្ទាន់​ផង​ដែរ​ លោក​សុខ​ សម្បត្តិ​បន្ថែម​ទៀត​ថា​ដោយសារ​តែ​មាន​សង្កាត់​មួយ​ចំនួន​មានការ​ខ្វះខាត​នូវ​ទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ ដូច្នេះ​បានជា​លោក​តម្រូវ​អោយ​មានការ​ស្តារ​ស្រះ​ និង​ជីក​អណ្តូងស្នប់​ចែក​ជូន​ដល់​ពួក​គាត់​បាន​ប្រើប្រាស់​ផង​ដែរ​ នៅ​ចំពោះ​មុខ​លោក​សុខ​ សម្បត្តិ​មាន​គំរោង​ស្ថាបនា​ផ្លូវ​បេតុង​ សាងសង់​ស្ពាន​ បា​ឡេ​សម្រាប់​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ដោយ​លោក​បាន​និង​កំពុង​តែ​ដាក់​គំរោង​ស្នើរ​សុំ​ទៅ​ថ្នាក់លើ​រួច​ជា​ស្រេច​ហើយ​ ៕​

20151127_084400

20151127_084346

20151127_092858

20151127_084325

20151127_084305

...

ដោយ៖ ចាន់​ធឿ​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print