ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​នៅ​បង់​ក្លា​ដែ​ស

ចែករំលែក៖

​ក្រុម​រដ្ឋ​អិ​ស្លា​ម​ IS​ បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​ទៅ​លើ​ទីតាំង​ព្រះ​វិហារ​និកាយ​ស៊ី​អ៊ី​ដ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ខាងជើង​ប្រទេស​បង់​ក្លា​ដែ​ស​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស​ ។​

desdc

​ជន​វាយប្រហារ​បាន​ចូល​ទៅ​កាន់​ព្រះ​វិហារ​សាសនា​និកាយ​ស៊ី​អ៊ី​ដ​ ស្ថិត​នៅ​ក្នុង​តំបន់​ Shibganj​ ចម្ងាយ​១២៥​គីឡូម៉ែត្រ​ភាគ​ខាងជើង​ទីក្រុង​ Dhaka​ នៅ​អំឡុង​ពេល​ល្ងាច​ ខណៈ​ដែល​មានការ​ជួបជុំ​ដើម្បី​ប្រារព្ធ​ពិធីបួងសួង​កាលពី​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​ជន​វាយប្រហារ​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។​

​បណ្តាញ​ទូរទស្សន៍​ក្នុងស្រុក​បាន​ផ្សព្វផ្សាយ​ឲ្យ​ឃើញ​រូបភាព​កម្ទេចកម្ទី​បាក់បែក​នៅ​ក្នុង​ព្រះ​វិហារ​ខាងលើ​នេះ​ ព្រមទាំង​ស្នាម​ឈាម​ប្រឡាក់​នៅ​លើ​ឥដ្ឋការ៉ូ​ផង​ដែរ​ ។​

​ប៉ូលិស​បាន​អះអាង​ថា​ ខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​អាចារ្យ​ម្នាក់​ និង​៣​នាក់​ទៀត​រង​របួស​ ។​ នេះ​ជា​ការ​វាយប្រហារ​ដ៏​កម្រ​មួយ​ដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រះ​វិហារ​និកាយ​ស​ស៊ី​អ៊ី​ដ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ពលរដ្ឋ​កាន់សាសនា​មូ​ស្លី​ម​រស់នៅ​ច្រើន​ជាងគេ​បំផុត​នោះ​ ។​

​ក្រុម​ចារកម្មរ​បស់បង់​ក្លា​ដែ​ស​ដែល​ត្រួតពិនិត្យ​ទៅ​លើ​សកម្មភាព​ក្រុម​ជី​ហា​ដ​និយម​នោះ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ (IS)​ បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​នេះ​ នៅ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Twitter​ របស់​ខ្លួន​ ។​

​អាជ្ញាធរ​បង់​ក្លា​ដែ​ស​ កាលពី​ពេល​កន្លង​មក​បាន​អះអាង​ថា​ ពួក​គេ​រក​មិនឃើញ​ភស្តុ​តាង​ថា​ មាន​ក្រុម​រដ្ឋ​អិ​ស្លា​ម​មាន​វត្តមាន​ និង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​នោះ​ទេ​ ។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ ក្នុង​នោះ​មានការ​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​ និង​រង​របួស​ព្រះសង្ឃ​សញ្ជាតិ​អ៊ី​តា​លី​ និង​បាញ់ប្រហារ​ទៅ​លើ​ព្រះ​ចៅអធិការ​ប្រចាំ​នៅ​ព្រះ​វិហា​រមូ​ស្លី​ម​ Sufi​ ក្នុង​២​កន្លង​នេះ​ផង​ដែរ​ ។​

​សន្តិសុខ​នៅ​ទូ​ទាំង​ប្រទេស​ត្រូវ​រឹត​បន្តឹង​ ក្រោយ​មេដឹកនាំ​បក្ស​ប្រឆាំង​២​រូប​ត្រូវ​កាត់ទោស​ប្រហារជីវិត​ដោយ​ការ​ព្យួរ​ក​នោះ​ដោយសារ​តែ​ជាប់​ពាក់ព័ន្ធ​បទ​ឧ​ក្រិ​កម្ម​សង្គ្រាម​ឆ្នាំ​១៩៧១​ ប្រឆាំង​ទៅ​លើ​ប៉ា​គី​ស្ថាន​ ។​

​លោក​ Ahsan​ Habib​ ស្នងការ​ប៉ូលិស​ក្នុង​តំបន់​បាន​បញ្ជាក់​ថា​ ប៉ូលិស​បាន​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ជា​អ្នក​កាន់សាសនា​អិ​ស្លា​ម​និកាយ​សាន់​នី​នៅ​ក្នុង​តំបន់​ដើម្បី​សួរនាំ​ពាក់ព័ន្ធ​ករណី​បាញ់ប្រហារ​នេះ​ ។​ ប៉ុន្តែ​មិន​ទាន់​មានការ​ចាប់ខ្លួន​នរណា​ម្នាក់​នៅឡើយ​ទេ​ ។​

​ការ​វាយប្រហារ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពី​ប៉ូលិស​បាន​បាញ់​សម្លាប់​មេ​ឧទ្ទាម​ក្រុម​អិ​ស្លា​ម​ជ្រុលនិយម​ម្នាក់​ដោយ​ចោទប្រកាន់​ពី​បទ​គប់​គ្រាប់បែក​ចូល​ទៅ​កាន់​ព្រះ​វិហារ​ស៊ី​អ៊ី​ដ​ក្នុង​រដ្ឋធានី​ Dhaka​ កាលពី​ខែ​មុន​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ ។​

​ការ​បំផ្ទុះ​គ្រាប់បែក​នេះ​ត្រូវ​គេ​ជឿ​ថា​ បាន​កើត​ឡើងជា​លើក​ដំបូង​បំផុត​ទៅ​លើ​ក្រុម​អិ​ស្លា​ម​និកាយ​ស៊ី​អ៊ី​ដ​នៅ​ក្នុង​ប្រទេស​បង់​ក្លា​ដែ​ស​ ។​ បើ​ទោះបីជា​មានការ​រឹត​បណ្តឹង​សន្តិសុខ​រឹង​មាំ​ ក្រុម​រដ្ឋ​អិ​ស្លា​ម​ជ្រុលនិយម​នៅ​តែ​បើក​ការ​វាយប្រហារ​សម្លាប់​មនុស្ស​រាប់​សិប​នាក់​ ដែល​សុទ្ធ​ជា​ក្រុម​មូ​ស្លី​ម​ Sufi​ និង​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​ Hindus​ និង​ក្រុម​ Christian​ ផង​ដែរ​ កាលពី​២​ឆ្នាំ​កន្លង​មក​ ៕​

banglades

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print