ការវាយប្រហារនៅប្រទេសបារាំងនាពេលកន្លងមកបានធ្វើឱ្យប្រទេសទាំង អស់នៅតំបន់អឺរ៉ុបរឹតបន្ដឹងព្រំដែនរបស់ខ្លួនមិនឱ្យមានការចេញចូលនោះឡើយ ។ សកម្មភាពទាំងនោះហើយអាចធ្វើឱ្យអឺរ៉ុប ត្រូវបញ្ចប់ការទទួលជនភៀសខ្លួនដែលបង្កវិវាទនាពេលកន្លងមក ។
កន្លងមកថ្មីៗនាយករដ្ឋមន្ដ្រីបារាំង លោក Manuel Valls បានវាយតម្លៃថា អឺរ៉ុបមិនអាចទទួលជនភៀសខ្លួនច្រើន តទៅទៀតបានទេ។សម្រាប់ប្រមុខរដ្ឋាភិបាលបារាំង អឺរ៉ុបត្រូវរឹតបន្ដឹងការត្រួត ពិនិត្យនៅតាមព្រំដែន ដើម្បីថែរក្សាការ ពារអនាគតអឺរ៉ុប ។ នាយករដ្ឋមន្ដ្រី បារាំងបង្ហាញជំហរមិនស្វាគមន៍ជនភៀស ខ្លួនមួយថ្ងៃមុនទស្សនកិច្ចនៅទីក្រុងប៉ារីស របស់លោកស្រីនាយករដ្ឋមន្ដ្រីអាល្លឺម៉ង់ ដែលជាមាតាអឺរ៉ុបចិត្ដល្អបើកដៃទទួល ជនភៀសខ្លួនមកពីដើមបូព៌ា។
អធិការបតីអាល្លឺម៉ង់លោកស្រី អេង ហ្គេឡា ម៉ាក់កែល មានវត្ដមាននៅ ទីក្រុងប៉ារីសទៅតាមការអញ្ជើញរបស់ លោកប្រធានាធិបតីបារាំងដែលកំពុង បើកយុទ្ធនាការកៀរគរប្រទេសមហា អំណាចឱ្យចូលរួមនៅក្នុងសម្ព័ន្ធអន្ដរជាតិ ជាធ្លុងមួយប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ នៃអង្គការរដ្ឋអ៊ិសស្លាម នៅប្រទេសស៊ីរី ។ នៅក្នុងជំនួបនៅថ្ងៃពុធសប្ដាហ៍ក្រោយ ប្រមុខដឹកនាំបារាំងអាល្លឺម៉ង់នឹងលើក និយាយផងដែរពីសំណុំរឿងជនភៀសខ្លួន ដែលត្រូវគេផ្អឹបទុកមួយអន្លើដោយសារអំពើភេរវកម្មក្នុងទីក្រុងប៉ារីស ។
អំពើភេរវកម្មមានជាប់ប្រទាក់ក្រឡាគ្នានឹងបញ្ហាជនភៀសខ្លួន។ កាលពីថ្ងៃ អង្គារនៅក្នុងបទសម្ភាសន៍ទៅកាន់អ្នក កាសែតបរទេសលោកនាយករដ្ឋមន្ដ្រី បារាំងបានថ្លែងថា ដើម្បីការពារអនាគត អឺរ៉ុបនិងក្នុងមូលហេតុគំរាមកំហែងរបស់ ក្រុមជីហាដអឺរ៉ុបត្រូវឈប់ទទួលជនភៀស ខ្លួន ។ “អឺរ៉ុបត្រូវតែហ៊ាននិយាយថា ខ្លួន មិនអាចទទួលជនភៀសខ្លួនច្រើនតទៅ ទៀតទេ ។ គឺវាមិនអាចទៅរួចទេ ។ អឺរ៉ុប ត្រូវរកដំណោះស្រាយ ដើម្បីឱ្យជនភៀស ខ្លួនស៊ីរីត្រូវទទួលបន្ទុកដោយប្រទេសនៅជិតខាងស៊ីរី” ។ នេះជាការថ្លែងរបស់ លោកនាយករដ្ឋមន្ដ្រីបារាំង Manuel Valls ៕
ប្រែសម្រួល៖ ម៉ែវ សាធី