ខេត្តព្រៃវែង៖ នៅវេលាម៉ោងប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញដល់វេទិកានិងកម្មវិធី ចែកអំណោយជូនប្រជាពលរដ្ឋរស់នៅ ជាមួយមេរោគអេដស៍ ជនពិការ ចាស់គ្មានទីពឹង២.៦៧០គ្រួសារ (ក្រុង១ និងស្រុកទាំង១២) នៅខេត្តព្រៃវែង។
អំណោយដែលត្រូវប្រគល់ ជូនប្រជាពលរដ្ឋនាពេលនោះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់(សារុង មុង ភួយ ក្រមា) ក្រណាត់សរមួយដុំ និងថវិកាមួយចំនួន ៕
...
ហេង សូរិយា