ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ  បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ ទូរស័ព្ទដៃ) កាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃអាទិត្យ ១២កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៦៥២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨  ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៧ ផ្លូវលេខ៥៦៦ ក្រុមទី៥២  ភូមិ១១ សង្កាត់បឹងកក់ ទី២  ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ បានឲ្យដឹងថា  ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉ៅ  បញ្ញារិទ្ធ ហៅ រិទ្ធ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ)  និងទី២-ឈ្មោះ ឌី  ណារ័ត្ន ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ឆុងកាហ្វេ ស្នាក់នៅផ្ទះពុំស្គាល់លេខ ផ្លូវបេតុង ​សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធាធានីភ្នំពេញ (ជាអ្នកឆក់) ។ ចំណែកវត្ថុុតាងចាប់យកមាន៖ ម៉ូតូមួយគ្រឿងម៉ាក Scoopy ស៊េរី២០១៩ ពណ៌ស អត់ស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន : 8137072 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ទូរស័ព្ទដៃមួយគ្រឿងម៉ាក Samsung Not5 ពណ៌ស ប្រើស៊ីមលេខ 077 470303 (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់ ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ។

ជនរងគ្រោះ ឈ្មោះ ឈួ  សោភ័ណ្ឌ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះលេខ៤២៩ ផ្លូវលេខ១៩២៨ សង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ។

មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង៧និង២០នាទី​យប់ ជនរងគ្រោះឈ្មោះ ឈួ  សោភ័ណ្ឌ ភេទ ស្រី អាយុ៣២ឆ្នាំជនជាតិខ្មែរ បានជិះម៉ូតូកង់បី (PassApp)​ ជាមួយប្អូនប្រុស ឈ្មោះ ឈួ  វាសនា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាអ្នករត់ម៉ូតូឡាំប្រឺតា (PassApp) ចេញពីផ្ទះនៅម្ដុំ សង្កាត់ទួលសង្កែរទី២ ខណ្ឌឬស្សីកែវ ក្នុងគោលបំណងមកញាំអាហារ នៅហាងវិថី សាច់អាំង ផ្លូវលេខ​៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយពេលធ្វើដំណើរតាមផ្លូវ ជនរងគ្រោះបាន យក ទូរស័ព្ទដៃមកចុចលេង ។

លុះពេលជនរងគ្រោះជិះមកដល់ចំណុច មុខផ្ទះលេខ ១៧ ​ផ្លូវលេខ​៥៦៦ ក្រុម ទី៥២ ភូមិ១១​សង្កាត់ បឹងកក់​ទី២ ខណ្ឌទួលគោក​ ស្រាប់តែមានជនសង្ស័យ២នាក់ ឈ្មោះ ​ម៉ៅ  បញ្ញារិទ្ធ ហៅ រិទ្ធ ភេទប្រុស អាយុ​១៧ឆ្នាំ ​ជនជាតិខ្មែរ ជាអ្នកបើក ម៉ូតូ និងឈ្មោះ ឌី  ណារ័ត្ន ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជិះពីក្រោយ បានជិះម៉ូតូមួយគ្រឿងម៉ាក Scoopy ស៊េរី២០១៩ ពណ៌ស ​អត់ ស្លាកលេខ មកពីខាងក្រោយខាងស្ដាំដៃ ជនរងគ្រោះ រួចហើយជនសង្ស័យឈ្មោះ ឌី  ណារ័ត្ន ហៅ និត បានធ្វើសកម្មភាពឆក់ យកទូរស័ព្ទដៃ​ពីជនរងគ្រោះ ភ្លាមនោះជនរងគ្រោះក៏ទាញយកទូរស័ព្ទមកវិញ  ភ្លាមនោះឈ្មោះ ឈួ វាសនា ជាប្អូនជនរងគ្រោះក៏បានបត់ម៉ូតូឡាំប្រឺតា បណ្ដាលឲ្យម៉ូតូរបស់ជនសង្ស័យទាំងពីរដួលទៅលើផ្លូវ ក៏ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ ដែលល្បាតការពារក្នុងមូលដ្ឋានក្បែរនោះ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យទាំងពីរ នឹង ចាប់យកវត្ថុតាង រួចបញ្ជូនមកកាន់ទីស្នាក់ការប៉ុស្តិ៍បឹងកក់ទី២ ចាត់ការតាមនីតិវីធីច្បាប់តែម្ដង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ សមត្ថកិច្ចយើងបានយកទឹកនោម ជនសង្ស័យទាំងពីររូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផល ឈ្មោះ ឌី ណារ័ត្ន ហៅ និត មាន ភាព វិជ្ជមាន (មានសារធាតុ ញៀន) ចំណែកឈ្មោះ ម៉ៅ  បញ្ញារិទ្ធ ហៅ រិទ្ធ  មានភាព អវិជ្ជមាន (គ្មានសារធាតុញៀន ) ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print