អាមេរិកដាក់ឲ្យដំណើរការនាវាមុជទឹក២គ្រឿងដើរដោយថាមពលបរមាណូ

ចែករំលែក៖

កម្លាំងទាហានជើងទឹកអាមេរិកបានដាក់ឲ្យប្រើប្រាស់នៅនាវាមុជទឹក២គ្រឿងប្រភេទ Virginia ។ នាវាមុជទឹកខាងលើបានដាក់ឈ្មោះតាមបណ្តារដ្ឋរបស់អាមេរិក គឺរដ្ឋ Delaware និង Vermont ។

ពីធីដាក់នាវាមុជទឹកចូលទៅក្នុងទឹកបានធ្វើឡើងនៅទីតាំងទាហានជើងទឹកនៅតំបន់ Newport News ក្នុងទីក្រុង Virginia និងGroton ស្ថិតនៅក្នុងរដ្ឋ Conneticut។

នៅក្នុងមូលដ្ឋានទ័ពជើងទឹកស្ថិតនៅក្នុងរដ្ឋ Virginia បណ្ឌិត Jill Biden ភរិយា របស់អតីតអនុប្រធានាធិបតីអាមេរិក Joe Biden បានទទួលបន្ទុកជា «ម្តាយ ទ្រក្បាលនាវាមុជទឹក Dlaware និងធ្វើពិធីលាងទោសដល់នាវាមុជទឹក ដោយបានវាយបំបែកដបស្រាទៅលើនាវាមុជទឹក»។

ពិធីដាក់ចុះ ក៏មានការចូលរួមពីសមាជិកព្រឹទ្ធសភា លោក Thomas Karper។ នាវាមុជទឹក Delaware គឺជានាវាមុជទឹកដើរដោយថាមពលបរមាណូ វាយលុកលេខ១៨ និងនាវាមុជទឹក Vermont លេខ១៩ ។

នាវាមុជទឹកទាំង២ខាងលើត្រូវបានផលិតឡើងដើម្បីប្រឆាំងនឹងនាវាមុជទឹកនៅសមុទ្រ។ ក្រៅពីនេះនាវាខាងលើមានបន្ទប់ពិសេសសម្រាប់ក្រុមទាហានមុជទឹកអាចវាយឡើងគោកដោយមាន robot និងនាវាមុជទឹកតូចសម្រាប់បញ្ជូនឡើងគោក។

នាវាមុជទឹកខាងលើ មានប្រព័ន្ធបាញ់មីស៊ីល Tomahawk ដែលមានមីស៊ីល១២ដើម រួមជាមួយ បំពង់បាញ់មីស៊ីលបុក ដែលមាន ២៦គ្រាប់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print