បើកម៉ូតូល្បឿនលឿនបុករថយន្ដច្រាស់ទិសគ្នាពេញមួយទំហឹងបណ្ដាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បើកម៉ូតូល្បឿនលឿនមិនប្រយ័ត្ន បានបុករថយន្ដចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូខាងលើទទួលរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខហាងលក់គ្រឿងសំណង់ ស្រីល័ក្ខ ស្ថិតក្នុងភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្រ្ដីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ សួន ស៊ីដា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិអង្គស្វាយចេក ឃុំចារស្រុកព្រៃកប្បាស ខេត្តតាកែវ បើកម៉ូតូម៉ាក FTR ពណ៌ខៀវ គ្មានពាក់ស្លាកលេខ ។ ចំណែករថយន្ដម៉ាកKIA ប្រភេទរថយន្ដកូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AG-5448 បើកបរដោយជនមិនទាន់ស្គាល់អត្តសញ្ញាណរត់បាត់ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះបើកម៉ូតូក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ បានបុករថយន្ដខាងលើ បើកបរក្នុងទិសដៅច្រាស់់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូទទួលរងរបួសធ្ងន់ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះធ្វើការវាស់វែងនិងកសាងសំណុំរឿងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print