ខេត្តព្រះសីហនុ ៖ មនុស្ស២នាក់បា នស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ពេលជិះម៉ូ តូ ត្រូវរថយន្តក្រឡុកសុីម៉ង់ត៍បុ កប៉ះនៅចំណុចផ្លូវជាតិលេខ៤ មុខអនុស្ថានីយចែកចាយអគ្គីសនី ឃ្លាំងលើក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីម៉ោង ៩.30នាទីយប់ ថ្ងៃ២២តុលា២០១៨។
យោងតាមរបាយការណ៍បញ្ជាក់ពីនគរបា លចរាចរណ៍ខេត្តព្រះសីហនុអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាង រថយន្តក្រឡុកស៊ីម៉ងត៍ ០១គ្រឿង ពណ៌ ស គ្មានស្លាកលេខជារបស់ (ក្រុមហ៊ុន ជុងលីធីឆ័រ) មានទិសដៅពី លិច ឆ្ពោះទៅ កើត លុះដល់ចំណុចខាងលើក៏បុកប៉ះម៉ូ តូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់ស្លាកលេខកំពត 1A-8005 បើកបរដោយឈ្មោះ វ៉ាន វឿន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិអូរត្រេះ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះ ចាន់ ដា ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្តេចគង់ ឃុំស្តេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត មានទិសដៅផ្ទុយគ្នា ។
ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានបើកយករថយន្តមកទុ កនៅក្នុងក្រុមហ៊ុនក្រឡុកស៊ី ម៉ងត៍(ក្រុមហ៊ុន ជុងលីធីឆ័រ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ) ។ ជនរងគ្រោះទី១-ឈ្មោះ វ៉ាន វឿន អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ទី២-ឈ្មោះ ចាន់ ដា អ្នករួមដំណើរលើម៉ូតូ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ ទីរពេទ្យ ក្រោយមកស្លាប់នៅពាក់កណ្ដា លផ្លូវ បានយកមកតម្កល់ទុកនៅវត្ត ឥន្ទញ្ញាណ ហៅ វត្តក្រោម ដើម្បីរង់ចាំប្រគល់ជូនក្រុមគ្ រួសារ ។
ចំណែកអ្នកបើកបររថយន្តរត់គេ ចខ្លួនបាត់ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងចាត់ចែងស្រាវជ្រាវរក ។ រីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅការិយាល័ យនគរបាលចរាចរណ៍ផ្លូវគោក ៕ ឆ្លាមសមុទ្រ