ប្រទេសកូរ៉េខាងត្បូងបានបង្កើតកម្ម វិធីជំរុញឱ្យមនុស្សពេញវ័យឆាប់រៀបការ និងបង្កើតកូនចៅដើម្បីបន្ដពូជពង្សខណៈដែលទារកកើតនៅក្នុងប្រទេសនេះថយចុះគួរឱ្យព្រួយបារម្ភហើយបើទុកឱ្យមានស្ថានភាពបែបនេះចេះតែបន្ដទៀតនោះកូរ៉េខាងត្បូងក៏នឹងត្រូវផុតពូជពីផែនដី។
ចំណែកជប៉ុនវិញពលរដ្ឋជាង១ភាគ៤ក្នុងចំណោមពលរដ្ឋទាំងអស់មានអាយុ លើសពី៦៥ឆ្នាំហើយចំនួនមនុស្សចាស់នឹងកើនឡើងរហូតដល់ទៅ៤០ភាគរយ នៅឆ្នាំ២០៥៥ពេលនោះចំនួនពលរដ្ឋ សរុបនឹងថយចុះពី១៣០លាននាក់សល់ តែ៩០លាននាក់ប៉ុណ្ណោះទាំងនោះជាក្ដី កង្វល់យ៉ាងខ្លាំងពីកង្វះពលរដ្ឋនៅជប៉ុន ។
សរុបប្រជាពលរដ្ឋជប៉ុនថយចុះយ៉ាងខ្លាំងចំណែកចំនួនមនុស្សចាស់បែរជាកើន ឡើងខ្ពស់ទៅវិញ។ ក្រសួងសុខាភិបាល ជប៉ុនបានប៉ាន់ប្រមាណថា ដល់ឆ្នាំ២០២៥ ជប៉ុននឹងខ្វះគ្រូពេទ្យរហូតដល់១លាននាក់ រួមទាំងគិលានុបដ្ឋាយិកាដើម្បីមើលថែមនុស្សចាស់ ។ ការជំរុញឱ្យមានជន អន្ដោប្រវេសន៍ចូលមកនៅក្នុងប្រទេសជប៉ុនគឺជារឿងចាំបាច់បំផុតដើម្បីរក្សា ចំនួនពលរដ្ឋឱ្យនៅថេរបាន។
បច្ចុប្បន្នមានតែ២ភាគរយប៉ុណ្ណោះក្នុង ប្រទេសជប៉ុនជាជនបរទេសមករស់នៅ។ ចាប់តាំងពីឆ្នាំ២០០៨មករដ្ឋាភិបាល ជប៉ុនបានចាប់ផ្ដើមឱ្យគិលានុបដ្ឋាយិកា មើលថែជនបរទេសដែលរស់នៅក្នុងទឹកដីជប៉ុនដូចជាពលរដ្ឋជប៉ុនអ៊ីចឹងដែរ ។ ជនបរទេសដែលទទួលបានការថែទាំខ្ពស់ចាំបាច់ត្រូវចេះនិយាយភាសារជប៉ុន។
មកទល់ពេលនេះមានគិលានុបដ្ឋា យិកាបរទេស៣០៤នាក់ប៉ុណ្ណោះឆ្លងកាត់ការបណ្ដុះបណ្ដាលហើយអ្នកទាំងនោះត្រូវ វិលត្រឡប់ទៅប្រទេសខ្លួនវិញក្រោយ បម្រើការងារបាន៣ទៅ៥ឆ្នាំ ។
តាមអ្នកឯកទេសក្នុងរយៈពេល៥០ឆ្នាំ ខាងមុខជប៉ុនត្រូវការគិលានុបដ្ឋាយិកា ដល់ទៅ១០លាននាក់មកពីបរទេសទើបអាចមើលថែទាំមនុស្សចាស់បាន។ ពល រដ្ឋដែលមកពីបរទេសចាំបាច់ត្រូវតែ រស់នៅក្នុងប្រទេសជប៉ុនបានយូរអង្វែង ទើបអាចក្លាយជាមនុស្សក្នុងសង្គមជប៉ុនជួយដោះស្រាយរឿងនយោបាយបាយបាន ៕
ប្រែសម្រួល៖ ម៉ែវ សាធី