ខេត្តកំពង់ចាម៖ យុវជនម្នាក់បាន រងរបួសយ៉ាងធ្ងន់ធ្ងរដោយសារមិត្តភក្រ័ដែលបានរួមផឹកទឹកត្នោតជូក្លែមសាច់ឆ្កែជាមួយគ្នា យកប្រនង់វាយបែកលលាដ៍ក្បាលជាច្រើនកន្លែង ហើយស្លាប់នៅពាក់កណ្តាលផ្លូវខណៈពេលក្រុមគ្រួសារ ព្យាយាមបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម ។ ចំណែកជនដៃដល់ក្រោយធ្វើរសកម្មភាព បានកំពុងព្យាយាមរត់គេចខ្លួន ប៉ុន្តែសម្មត្ថកិច្ចបានស្គាល់អត្តសញ្ញណអស់ហើយ គឺជនដៃដល់មានចំនួន២នាក់ជាបងប្អូនបង្កើតនិងគ្នា និងកំពុងតាមចាប់ខ្លួន នេះបើតាមការបញ្ជាក់ឲដឹងពី លោក ផេន សុផល ជាអភិបាលនៃគណៈអភិបាលស្រុកកោះសូទីន ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ រសៀល ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៥នៅចំណុចមុខ វត្ត កណ្ដាលកោះ ស្ថិត ក្នុងភូមិទី10 ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
សម្មត្ថកិច្ចនគរបាលស្រុកបានឲដឹងថា ជនរងគ្រោះមានឈ្មោះ ថន វុត្ថា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទី៥ ឃុំ_ស្រុក កោះសូទិន។ ជនរងគ្រោះបានរងរបួសក្បាលជាច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរ ដោយត្រូវជនដៃដល់វាយនិងប្រនង់ឈើ ហើយត្រូវបានក្រុមគ្រួសារព្យាយាមដឹកទៅសង្រ្គោះព្យាបាលនៅបទេសវៀតណាមប៉ុន្តែបានស្លាប់នៅវេលាម៉ោង០និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩នេះ ហើយបច្ចុប្បន្នត្រូវបានក្រុមគ្រួសារដឹកមកធ្វើបុណ្យនៅស្រុកកំណើត ។
សម្មត្ថកិច្ចក៏បានបញ្ជាក់ដែរថាមូលហេតុដែលនាំអោយកើតអំពើហិង្សារនេះកើតឡើងដោយសារ ពេលផឹកទឹកត្នោតជូក្លែមសាច់ឆ្កែនោះឌឺដងពាក្យសំដីដាក់គ្នា ។
ចំណែកក្រុមជនដៃដល់សម្មត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕
ដោយ៖ វណ្ណះ