នារីម្នាក់ទំនងស្រវឹងស្រា បើករថយន្តទៅបុកទ្រូងផ្លូវបន្តធ្លាក់លូទឹកស្អុយ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

       ភ្នំពេញ ៖ នារីម្នាក់បើករថយន្តឡិចស៊ីសមួយគ្រឿងគេចពីម៉ូតូបានជ្រុលចង្កូតទៅបុកជាមួយនិងរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យធ្លាក់ចូលក្នុងលូទឹកស្អុយនិងផ្ទុះកង់មុខផ្នែកខាងឆ្វេងនិងបណ្ដាលឱ្យរងរបួសផងដែរ ។
     ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅតាមផ្លូវលេខ១០៥ ត្រង់ចំណុចទល់មុខនឹងហាងលក់សំបកទូរស័ព្ទហេឡូហ្វរយូ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក LEXUS RX-330 ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ 2Q-6183 ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ធ្វើដំណើរបញ្ច្រាសទិសគ្នា ដោយសារតែមិនចង់ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទើបម្ចាស់រថយន្តបានសម្រេចចិត្តទៅគេចពីម៉ូតូខាងលើ ក៏ជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មពេញទំហឹងតែម្តង បណ្តាលឲ្យផ្ទុះកង់ផ្នែកខាងមុខ និងរងការខូចខាតយ៉ាងដំណំផងដែររីឯរបាំងថ្មបានខ្ទាតធ្លាក់ចូលក្នុងលូទឹកស្អុយផងដែរ នឹងបណ្តាលអោយនារីម្នាក់ដែលជាអ្នកបើកបរនោះបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។
      បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរក្រុង ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសំណង លើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print