សមត្ថកិច្ចកំពុងឡោមព័ទ្ធបង្រ្កាបក្រុមចោរប្លន់នៅស្រុកគងពិសីនាម៉ោង៨យប់នេះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ​នៅ​វេលា​ម៉ោង​១៨​និង​៥០​នាទី​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​នេះ ​ក្រុម​ចោរ​កំពុង​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ជាង​កាត់​សក់​ម្នាក់​ឈ្មោះ​ពូ​វឿន ដែល​ជា​ប្រធាន​ពន្ធដារ​ខេត្ត​កណ្ដាល នៅ​ចំណុច​ផ្សារ​វត្ត​អង្គ ​ស្រុកគងពិសី​ ខេត្ត​កំពង់ស្ពឺ​។ ប៉ុន្តែ​ពេល​នេះ​ក្រុម​ចោរ​កំពុង​បាញ់​តដៃ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ដែល​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរ​ទាំងនោះ ។

គិត​មក​​ត្រឹម​ម៉ោង​៧​ព្រលប់​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​មិន​ទាន់​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចូល​ផ្ដិត​យក​រូបភាព និង​ព័ត៌មាន​នៅ​ឡើយ​ទេ ដោយសារ​ខ្លាច​គ្រោះថ្នាក់​ដល់ជីវិត ព្រោះ​ក្រុម​ចោរ​បាន​បាញ់​ចេញ​ពី​ផ្ទះ​នោះ​តែម្ដង ។

សេចក្ដី​រាយការណ៍​បាន​បន្ត​ទៀត​ថា ​នៅ​វេលា​ម៉ោង​១៩ និង​២០​នាទី​នេះ សមត្ថកិច្ច​ ក៏​ដូច​កម្លាំង​ការពារ​សន្តិសុខ​ទាំង​អស់​ ដោយ​មាន​​បទ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ធំៗ​ផង ​កំពុង​ឡោមព័ទ្ធ​ចោរ​ប្លន់ ​ហើយ​កំពុង​តែ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅឡើយ ៕

  

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print