ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងសហការី អញ្ជើញសំណេះសំណាលជាមួយបងប្អូនកីឡាករអ៊ុំទូក និងប្រគល់ថវិកាចំនួន ៥ លានរៀល ទឹកបរិសុទ្ធចំនួន ៥០ យួរ បាកាស់ ចំនួន ០៣ កេស អង្ករ ចំនួន ១៥០ គីឡូក្រាម អាវយឺត ចំនួន ៥០ អាវ មួក ៣០ មួក មី ១ កេស ខារ៉ាបាវ ២ កេស នំធុង ចំនួន ២ ធុងធំ ជូនដល់ទូកងឈ្មោះ គ្រុឌសែនជ័យបារមីបាយរណ៍អណ្តែត ស្ថិតនៅក្នុងវត្តរោងដំរី ភូមិលេខ ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕ សសម