លួចម៉ូតូបានហើយ បន្តសកម្មភាពលួចជ័រកៅស៊ូ ម្ចាស់ចំការឃើញទាន់ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំង​នគរ​បាលប៉ុស្តិ៍រដ្ឋបាលដារ បានចុះចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជននេះបានធ្វើសកម្មភាពលួចយកម៉ូតូ និង​ជ័រកៅស៊ូ បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមច្បាប់ ។

នគរបាលឲ្យដឹងថា ជននេះកម្លាំងបានតុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាប់ចោទពីបទ ៖ លួចម៉ូតូ និង​ជ័រកៅស៊ូ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទី ដែលប្រព្រឹត្តទៅនៅភូមិឆ្ងរជើង ឃុំដារ ស្រុកមេមត់  ខេត្តត្បូងឃ្មុំ ។

គួររំឭកថា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នោះ កម្លាំងជំនាញផ្នែយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ស្រុក​មេមត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលដារ បានចាប់ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុន ចន្ថា ហៅ ឆ្លាំង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត ។ ជននេះចាប់ខ្លួននៅ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

គួរបញ្ជាក់ថា ជននេះបានធ្វើសកម្មភាពលួចចំនួន២លើក ៖

១-ករណីលួចម៉ូតូម៉ាកសង់ Dream ព្រីងទុំ ស៊េរីឆ្នាំ ៩០ជាង (ម៉ូតូចាស់) គ្មានស្លាកលេខ លេខតួ-ម៉ាស៊ីនរលុប ជាសកម្មសិទ្ធិឈ្មោះ ហេង គឹមឡៃ ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង ០០ នាទី ខណៈជនរងគ្រោះទុកម៉ូតូនៅចំការកៅស៊ូ រួចទៅជម្រះស្មៅ ក្នុងចំការម្រេច ។

២-ករណីលួចជ័រកៅស៊ូចានចំនួន៤០គីឡូ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣០នាទី របស់ឈ្មោះ សូត្រ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនជាប់ចោទត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំរួចរាល់ហើយ ដោយផ្អែកទៅ លើពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូ និងជ័រកៅស៊ូរួមទាំងវត្ថុតាងជាក់ស្តែងនៅចំពោះមុខ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ ទៅតាមបញ្ញត្តិច្បាប់មាត្រា៣៥៣ និងមាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print