ស្លាប់ និងរបួស ៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ពីលើកនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងចំនួន ៦នាក់ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ពីផ្សេងគ្នា នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងដែរថា នៅវេលាម៉ោង២ និង​៣០នាទី រសៀលថ្ងៃពុធ ១៥កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវកៅស៊ូលេខ៥៣ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត ១គ្រឿងធ្វើចរាចរណ៍ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានកៀរអ្នកជិះម៉ូតូស្របទិសគ្នា បណ្ដាលឲ្យដួលខណៈនោះរថយន្ត ១គ្រឿងផ្សេងទៀតមកបុកបន្ថែម បណ្ដាលឲ្យរងរបួសម្នាក់ និងស្លាប់ម្នាក់យ៉ាងរន្ធត់ ។

លោក អធិការបន្តទៀតថា អ្នកបើកបររថយន្តម្នាក់ CANTER ពណ៏ខៀវ គ្មានស្លាកលេខ បង្កហេតុឈ្មោះ ផេង វ៉ាន់ឆាយ ភេទប្រុស ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិពាលញាក១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំណែករងគ្រោះភាគ្គីខាងម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1K 8485 អ្នកបើកបរឈ្មោះ ម៉ាន ម៉ារី ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន មានទីលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ សាន់ មុំ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម ។

បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំជាមួយគ្នា(ស្លាប់) សាកសពធ្វើកំណត់ហេតុប្រគល់ប្រគល់ជូនក្រុមគ្រួសារ ចំណែកជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយឡែក៖ វត្ថុតាងរថយន្ត និងម៉ូតូរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ។

ដោយឡែក៖ ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញឯនេះវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៨ និង៥៥នាទីយប់ ថ្ងៃដដែល នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧.២៨ ស្ថិតក្នុងភូមិក្រូចឆ្មា ឃលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ ដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១២ ពណ៏ក្រហម ពាក់ស្លាកលេខ ពោធិសាត់ 1G 9255 ធ្វើដំណើររួមគ្នាចំនួន ២នាក់ ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានបុកជាមួយអ្នកបើកបរម៉ូតូ ១គ្រឿងផ្សេងទៀតម៉ាក វ៉េវអាល់ហ្វា សេរីឆ្នាំ២០១៨ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 2320 ឌុបគ្នាចំនួន ៣នាក់ ខណកំពុងធ្វើចរាចរណ៍ក្នុងទិសដៅបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាងចំនួន ៥នាក់ ត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងរក្សាទុកជាបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print