ភ្នំពេញៈ ជនជាតិវៀតណាមជិត១០នាក់ត្រូវបា នកម្លាំងនគរបាលការិយាល័យព្រហ្ មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្ រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើកា របង្ក្រាបនឹងឃាត់ខ្លួន បន្ទាប់ពីសង្ស័យពាក់ព័ន្ធការលួ ចនឹងប្លន់ឡានពីវៀតណាមមកលាក់ទុ កនៅប្រទេសកម្ពុជា ដោយប្រតិបត្តិការនេះអនុវត្តន៍តា មការបញ្ជាពីនាយកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួ ងមហាផ្ទៃ នឹងមានការសម្របសម្រួលពីលោក ហឹុង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរា ជធានីភ្នំពេញ ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្ រាលក្រសួងមហាផ្ទៃដែលដឹកនាំចុះផ្ ទាល់បានអោយដឹងថាក្រោយពីមានកា របញ្ជាពីប្រធាននាយកដ្ឋានព្រហ្ មទណ្ឌ កម្លាំងរបស់លោកបានធ្វើការស្រា វជ្រាវរហូតកំណត់ទីតាំងដែលក្រុ មជនសង្ស័យកំពុងស្នាក់នៅភូមិទ្ រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៨នេះ ទើបកម្លាំងរបស់លោកបានដាក់ផែនកា រចូលឡោមព័ទ្ធត្រង់ចំណុចទីតាំ ងខាងលើនឹងធ្វើការឃាត់ខ្លួ នជនជាតិវៀតណាមជាច្រើននាក់រួមទាំ ងសម្ភារប្រើប្រាស់សម្រាប់កែច្នៃ ស្លាកលេខរថយន្ត នឹងស្លាកលេខរថយន្តមួយចំនួនធំហើ យថែមទាំងដកហូតបានរថយន្តដែលនាំពី វៀតណាមចំនួនបីគ្រឿង ។
គួរបញ្ជាក់ថាចំពោះករណីនេះកម្លាំ ងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពី អត្តសញ្ញាណជនសង្ស័យទាំងនេះហើយក៏ មិនទាន់ប្រាប់ច្បាស់ថាជាករណីអ្ វីអោយប្រាកដ ដោយគ្រាន់តែបង្ហើបថាសង្ស័យពាក់ ព័ន្ធនឹងករណីលួចរថយន្តពីប្រទេ សវៀតណាមមកលាក់ទុកនៅស្រុកខ្មែរ ។ ក្រោយធ្វើការបង្ក្រាបជនសង្ស័ យទាំងអស់រួមទាំងវត្ថុតាងត្រូវបា នដឹកបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្ មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តកា រសាកសួរបន្ថែមទៀត៕ តាឡឹម