គយខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តតាកែវ អនុញ្ញាតឲ្យឈ្មួញនាំចូលកាកសំណល់ និង ចរាចរណ៍ឆ្លងកាត់

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចគយនៅក្នុងខេត្ត តាកែវ ,ព្រៃវែង និង ខេត្តត្បូងឃ្មុំ បាននឹង កំពុងបំពានយ៉ាងធ្ងន់ធ្ងរទៅនឹងការហាម ឃាត់របស់រដ្ឋាភិបាល មិនអនុញ្ញាតឲ្យនាំ ចូលនូវកាកសំណល់ ប៉ុន្តែមន្ត្រីគយប្រចាំ ច្រកមួយចំនួនកំពុងគឃ្លើន ទាំងបទបញ្ជា របស់រដ្ឋាភិបាល និងការប្រជុំណែនាំរឹត បន្តឹងប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គ នាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ។

គេបានរាយការណ៍មកយ៉ាងលម្អិតថា នៅខេត្តតាកែវ កាកសំណល់ពីប្រទេសវៀត ណាមហូរចូលកម្ពុជា តាមច្រកអន្តរជាតិ ភ្នំឌិន ជាមួយនិងទំនិញគេចពន្ធជាច្រើន ប្រភេទផងដែរ ។ ដោយឡែករឿងនាំចូល  កាកសំណល់នេះ គឺមានថៅកែឈ្មោះ “ចែពៅ” ជាអ្នកនាំកាកសំណល់ចូល ប៉ុន្តែ ឈ្មោះ ជ្រឹង ឆាយ ដែលមានតួនាទីជានាយ រងការិយាល័យ នគរបាលអន្តោប្រវេសន៍ ច្រកភ្នំឌិន ជាអ្នកចេញមុខរត់ការ និងជាអ្នកដែលមានរថយន្តសម្រាប់ស៊ីឈ្នួលដឹក ជញ្ជូនកាកសំណល់នេះ ។

ជាទូទៅលោក ជ្រឹង ឆាយ បានប្រើរថ  យន្តប្រភេទយីឌុប ភ្លៅបួននិងភ្លៅប្រាំជា មធ្យោបាយដឹកជញ្ជូនកាកសំណល់(កំប៉ុង អេតចាយ) នាំពីទឹកដីវៀតណាមឆ្លងកាត់   ច្រកអន្តរជាតិភ្នំឌិន បន្ទាប់ពីនគរបាលអន្តោ ប្រវេសន៍​បើកច្រក និងមានការឃុបឃិតគ្នា ជាមួយប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិភ្នំឌិន គឺលោក ខៀវ សាម៉េត។

គេបានបញ្ជាក់ត្រួសៗថា ក្នុងមួយថ្ងៃ លោក ជ្រឹង ឆាយ នាយរងការិយាល័យ នគរបាលអន្តោប្រវេសន៍ច្រកនេះ បាននាំ កាកសំណល់ស៊ីឈ្នួលដឹកឲ្យចែពៅ ជាមួយ ចេញមុខរត់ការ ក្នុងមួយថ្ងៃចាប់ពី៦០តោន ទៅ១២០តោន ឬមួយថ្ងៃចាប់ពី២រថយន្ត យីឌុបទៅ៤រថយន្តយីឌុប ។

លោក ជ្រឹង ឆាយ​ គាត់ចេញមុខធានា  រត់ការចាយប្រាក់លើសមត្ថកិច្ចពាក់ព័ន្ធ ជា  មេគយច្រកនេះតែម្តង ទាំងថ្លៃឈ្នួលដឹក ទាំងថ្លៃរត់ការ គឺលោក ជ្រឹង ឆាយ យក តម្លៃពីម្ចាស់កាកសំណល់ចែពៅ ក្នុងមួយ តោនតម្លៃ៨០ដុល្លារ ដោយធានានាំពីវៀត ណាមឆ្លងកាត់ ច្រកអន្តរជាតិភ្នំឌិន និងដឹក ជញ្ជូនមកដល់គោលដៅនៅរាជធានីភ្នំ ពេញ។

កន្លងទៅ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្​នងការនគរបាលខេត្តតាកែវបានបញ្ជាកម្លាំងចាប់រថយន្តដឹក​កាកសំណល់នេះ ប៉ុន្តែត្រូវបានដោះលែងវិញ បន្ទាប់ពី មានការចរចាគ្នា ក្នុងតម្លៃជិត១ម៉ឺនដុល្លារ។ នេះបើតាមការលួចបង្ហើបពីក្រុមឈ្មួញបាន ដឹងក្នុងហេតុការណ៍ខាងលើ ។

បច្ចុប្បន្ន ច្រកអន្តរជាតិភ្នំឌិន លោក ខៀវ សាម៉េត មេគយច្រក និងលោក ជ្រឹង ឆាយ​ ឃុបឃិតគ្នាឲ្យកាកសំណល់ចូល ដោយធូររលុង និងអនាធិបតេយ្យបំផុត ។

ពាក់ព័ន្ធករណីនេះ អង្គភាពនគរវត្តដ្រេហ្គនដ្រេហ្គនមិន អាចសុំការបំភ្លឺបានទេ ពីលោក ខៀវ សាម៉េត ប្រធានការិយាល័យគយ និងរដ្ឋាករ ច្រក អន្តរជាតិភ្នំឌិន និងលោក ជ្រឹង ឆាយ នាយ រងការិយាល័យនគរបាលអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។

ដោយឡែកកន្លងមក លោក កែវ វ៉ាន់នី ប្រធាន សាខាគយ និងរដ្ឋាករខេត្តតាកែវ បានអះអាងប្រាប់អង្គភាពនគរវត្តដ្រេហ្គន http://nkdnews.com/ ផងដែរ ថា ដាច់ខាតគឺមិនអនុញ្ញាតឲ្យមានការនាំ ចូលនូវកាកសំណល់សំបកកំប៉ុង ប្លាស្ទីក និងគ្រឿងអេឡិចត្រូនិចផ្សេងៗ ។ ដោយ សារករណីនេះ ត្រូវបានហាមឃាត់ និង ទទួលបានក្រើនរំឭកជាញឹកុំញាប់ពីលោក អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ។

លោក កែវ វ៉ាន់នីបន្តថា ឲ្យតែមានឆ្លង កាត់គឺខ្ញុំដាក់កម្លាំងចាប់ ដោយគ្មានការ យោគយល់ ព្រោះជាទំនិញហាមឃាត់ ហើយគ្រប់បណ្តាសាខាគយរាជធានី-ខេត្ត ពិតជាបានដឹងរឿងផែនការបង្ក្រាបនេះ ។

ក្រៅពីកាកសំណល់ហូរចូលតាមច្រក​អន្តរជាតិភ្នំឌិន ខេត្តតាកែវដ៏ហូរហៀរនោះ  ឥឡូវនេះ កាកសំណល់ត្រូវបានគេនាំចូល  ពីប្រទេសវៀតណាមតាមច្រកត្នោត ស្ថិត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ ច្រក មួយនេះមានចម្ងាយប្រមាណជាង២គីឡូ ម៉ែត្រពីច្រកម៉ឺនជ័យ ខេត្តៀព្រៃវែង ។ ក្នុង នោះលោក ទៀ ភារុណ មេគយច្រកត្នោត មិនត្រឹមអនុញ្ញាតឲ្យឈ្មួញនាំចូលកាក សំណល់ប៉ុណ្ណោះទេ គាត់ថែមទាំងអនុញ្ញាត ឲ្យរថយន្តធុនធំៗ ប្រភេទយីឌុបទំនើបរបស់ វៀតណាម ដឹកជញ្ជូនកាកសំណល់ (សំបក កំប៉ុងគ្រិប) រួចជាស្រេច ក្នុងមួយរថយន្ត ជាង២០តោន ។ ជាក់ស្តែងនៅវេលាម៉ោង ១០ និង២០នាទីយប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ រថយន្តយីឌុបមួយ គ្រឿង ពាក់ស្លាកលេខវៀតណាម63C-064.  83 បានចូលចូលកាកសំណល់ចំនួន២១ តោន តាមច្រកត្នោត ក្រោមការគ្រប់គ្រង របស់លោក ទៀ ភារុណ ប៉ុន្តែត្រូវបានកម្លាំង គយចល័តរបស់លោក កើត សុធារ៉ា បង្ក្រាប ចាប់ក្នុងបទល្មើសដឹកជញ្ជូនកាកសំណល់ជាក់ស្តែង នៅចំណុចផ្លូវកៅស៊ូ ដែលមាន ចម្ងាយ២​គីឡូម៉ែត្រពីច្រកព្រំដែនម៉ឺនជ័យ ​ស្ថិតក្នុងភូមិសាស្ត្រឃុំក្របៅ ស្រុកកម្ចាយ មារ ខេត្តព្រៃវែង ។ បច្ចប្បន្នរថយន្តដឹក កាកសំណល់នេះ ត្រូវបានក្រុមគយចល័ត ប្រចាំតំបន់៦ យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីធ្វើកំណត់ហេតុច្បាប់គយ ទៅតាមនីតិវិធី ។

ពាក់ព័ន្ធករណីនេះ លោក ទៀ ភារុណ បានប្រាប់អង្គភាពនគរវត្តដ្រេហ្គនតាមទូរស័ព្ទ នា រសៀលថ្ងៃខែឆ្នាំដដែលនេះថា ច្រកត្នោត ក្រោមការគ្រប់គ្រងរបស់លោក សូមធានា ថា គ្មានទេការហូរចូលកាកសំណល់ ហើយ ករណី​បិទច្រក ក៏ធ្វើឡើងត្រឹមម៉ោង៦ល្ងាច។ លោកបន្តថា បើរថយន្តដឹកកាកសំណល់ ចូលនៅម៉ោងជាង១០យប់ មិនដឹងថា គេ ចូលតាមច្រកណាទេ បើច្រកខ្ញុំធានាថាគ្មាន តែម្តង ។

គេទទួលស្គាល់ថា គយខេត្តត្បូងឃ្មុំ និង គយខេត្តតាកែវ អនុញ្ញាតឲ្យកាកសំណល់  ហូរចូល (កំប៉ុងអេតចាយ) ។ ដោយឡែក មេគយខេត្តព្រៃវែង លោក កាំង លាង ជា អ្នកទទួលផលពីឈ្មួញដឹកជញ្ជូនកាកសំណល់ ឆ្លងកាត់ទឹកដីខេត្តព្រៃវែង ។ ជាក់ស្តែង គយចល័តចាប់រថយន្តដឹកកាកសំណល់ នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ គឺ ឆ្លងកាត់ខេត្តព្រៃវែង ក្រោមការបើកភ្លើង ខៀវពីលោក កាំង លាង ។ ប៉ុន្តែករណីនេះ ធ្វើការមិនស៊ីសង្វាក់គ្នា ក្នុងចំណូលពុក រលួយ ទើបឈានដល់ការបង្ក្រាបទៅជា បែករឿងដូចបែកពាងប្រហុកស្អុយសុះសាយ ល្បីពេញខេត្តចំនួន៣ គឺខេត្តតាកែវ ,ត្បូង ឃ្មុំ និង ខេត្តព្រៃវែង អនុញ្ញាតឲ្យនាំចូលកាក សំណល់ពីប្រទេសវៀតណាម ។

ជាមួយអង្គភាពនគរវត្តដ្រេហ្គនតាមទូរស័ព្ទនៅ រសៀលថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០១៨ លោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករ ខេត្ត ព្រៃវែងបានបដិសេធថាមិនពាក់ព័ន្ធ ក្នុង ការអនុញ្ញាតឲ្យការដឹកជញ្ជូនកាកសំណល់ ឆ្លងកាត់ច្រកលោកទេ មានតែលោកចូល រួមសហការជាមួយស្ថាប័នដទៃ ក៏ដូចជា គយចល័តបែបសម្ងាត់ផងដែរ ដើម្បីបង្ក្រាប ការដឹកជញ្ជូនកាកសំណល់នេះ ។​

ពាក់ព័ន្ធករណីលោក កាំង លាង ប្រធាន សាខាគយ និងរដ្ឋាករខេត្តព្រៃវែង ដែល បានឃុបឃិតគ្នាជាមួយឈ្មួញ អ​នុញ្ញាតឲ្យ កាកសំណល់ឆ្លងកាត់នោះ អំពើពុករលួយ នេះ ត្រូវបានផ្ទៃក្នុងទម្លាយថា លោកកាំង លាង ប្រមូលកញ្ចប់លុយខ្មៅតាមរយៈបង្ខំ   ឲ្យឈ្មួញរកស៊ីគេចពន្ធ ក្រុមហ៊ុនដឹកជញ្ជូន បង់ក្នុងមួយខែរាប់ម៉ឺន រាប់សែនដុល្លារ ក្នុង នោះសូម្បីតែរថយន្តយីឌុបដឹកទំនិញឆ្លង កាត់ខេត្តព្រៃវែងលើកំណាត់ផ្លូវជាតិលេខ១ ដោយមិនគិតថា រថយន្តដឹកទំនិញបង់ពន្ធ នាំចូលគ្រប់ចំនួន បង់ពន្ធមិនគ្រប់ ឬបង់ ពន្ធក្លែងភេទទំនិញនោះទេ ។

ជាទូទៅលោក កាំង លាង តម្រូវឲ្យបង់ក្នុងមួយរថយន្តពី ២៥០ដុល្លារទៅ៣០០ដុល្លារ តែបើជា ប្រភេទកាកសំណល់ ក្នុងមួយរថយន្តយក ១០០ដុល្លារ ។ ក្រៅពីឈ្មួញបង់ប្រាក់បែប  នេះនៅមានពិធីរកប្រភពសេដ្ឋកិច្ចលុយខ្មៅ តាមរូបភាពមួយបែបទៀត គឺលោក កាំង លាង បានឲ្យរថយន្តក្រុងដឹកជញ្ជូនអ្នក ដំណើរ ដែលបានបង្កប់ទំនិញគេចពន្ធ សុទ្ធតែជាប្រភេទទំនិញបង់ពន្ធនាំចូលខ្ពស់ តែ លោតឆត្រចរាចរណ៍លើកំណាត់ផ្លូវជាតិ លេខ១ត្រូវបង់មួយខែៗរាប់សិបដុល្លារ ខណៈរថយ​ន្តក្រុងដឹកអ្នកដំណើរ ទាំងរថ  យន្តក្រុមហ៊ុនខ្មែរ ទាំងរថយន្តក្រុមហ៊ុន វៀតណាម បង្កប់ទំនិញគេចពន្ធដូចគ្នា ។

ក្នុងនោះលោក កាំង លាង ក៏ឲ្យមន្ត្រីគយ ចល័តរបស់គាត់យកលុយបន្ថែមមួយតង់ ទៀត ពីក្រុមឈ្មួញរកស៊ីដឹកទំនិញ រហូត ដល់គេបានរំឭកថា លោក កាំង លាង សម្ងំ កើបលុយខ្មៅពីឈ្មួញ ក្នុងនាមជាប្រធាន  សាខាគយ និងរដ្ឋាករ ខេត្តព្រៃវែងយ៉ាង ពេញទំហឹង ។ ករណីខ្លះក៏យកឈ្មោះ និង អំណាចរបស់លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកៀប សង្កត់ឈ្មួញ ដើម្បីប្រយោជន៍បុគ្គលខ្លួន ឯងយ៉ាងគឃ្លើន ។

គួររំឭកថា លោក គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាល ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ បានចេញ លិខិតលេខ១៥៥៨/១៨ អគរ ណែនាំទៅ កាន់លោក លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យ និងរដ្ឋាករ ត្រូវ ពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការនាំ ចូលកាកសំណល់ ប្លាស្ទីក និងកាកសំណល់ ផ្សេងៗគ្រប់ប្រភេទ ។ លោក គុណ ញឹម ណែនាំបែបនេះ ដោយយោងតាម​ចំណារ ដ៏ខ្ពស់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិតលេខ១៤០៨ សហវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , និងអនុ ក្រឹត្យលេខ៣៦អនក្រ បក ចុះថ្ងៃទី២៧ ខែ មេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងកាក សំណល់រឹង និងលិខិតលេខ៣៨០ អគរ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ របស់អគ្គ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

បើទោះជាមានការណែនាំបែបនេះក៏ ដោយ ក៏មេគយច្រកភ្នំឌិនខេត្តតាកែវ មេ គយច្រកត្នោតខេត្តត្បូងឃ្មុំ និងលោក កាំង លាង ប្រធានសាខាគយ និងរដ្ឋាករខេត្ត ព្រៃវែងអនុញ្ញាតឲ្យឈ្មួញដឹកកាកសំណល់  ពីវៀតណាមចូលនិងឆ្លងកាត់ ដោយគ្មាន ញញើតច្បាប់សូម្បីបន្តិច ដោយសារតែ ឥទ្ធិពលនៃអំណាចទឹកប្រាក់​បាំងមុខកើត ឡើងដោយអំពើឃុបឃិតគ្នាជាមួយឈ្មួញ៕  សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print