មន្ត្រី​តុលាការ​ទូទាំង​ប្រទេសចំនួន​​៤៣រូប​ ត្រូវ​ផ្លាស់ប្ដូរ​ !

ចែករំលែក៖

ភ្នំពេញ​៖​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ នៅ​ថ្ងៃទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៨​ នេះ​ សម្រេច​ផ្លាស់​ប្ដូរ​មន្ត្រី​តុលាការ​ទូទាំង​ប្រទេស​ចំនួន​៤៣រូ​ប​ ។

សេចក្តីប្រកាសព័ត៌មាន​ ស្តីពី​លទ្ធផល​នៃ​សម័យ​ប្រជុំ​លើក​៣០​ ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ក្នុង​របៀបវារៈ​ទី៣​ បញ្ជាក់​ថា​ ៖​ ពិនិត្យ​ និង​ សម្រេច​ អំពី​ការ​ផ្លាស់ប្តូរ​ប្រធាន​ អនុប្រធាន​ និង​ ចៅក្រម​ ។

អង្គ​ប្រជុំ​បាន​បោះឆ្នោត​សម្រេច​យល់ព្រម​ ស្នើ​ផ្លាស់ប្តូរ​ទីកន្លែង​បំពេញ​ការងារ​របស់​ប្រធាន​សាលាដំបូង​ខេត្ត​ចំនួន​៦រូប​ អនុប្រធាន​សាលាដំបូង​ខេត្ត​ចំនួន​១រូប​ និង​ ផ្លាស់ប្ដូរ​ចៅក្រម​សាលាដំបូង​រាជធានី​-ខេត្ត​ចំនួន​៣៦រូប​ ។

សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃទី​២៦​ ខែ​តុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​ ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៣០​ ក្រោម​ព្រះ​រាជា​ធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ព្រះករុណា​ ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះ​ប្រធាន​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ នៅ​ព្រះបរមរាជវាំង​ ដើម្បី​ពិនិត្យ​សម្រេច​ និង​ ពិគ្រោះ​យោបល់​លើ​របៀបវារៈ​ចំនួន​៧​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print