តុលាការឃុំខ្លួន ប្តីប្រើអំពើហិង្សាទៅលើប្រពន្ធ និងម្តាយក្មេក ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ តុលា ២០១៨ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យម្នាក់ប្រើអំពើហិង្សាទៅលើប្រពន្ធ ម្តាយក្មេក និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”អំពើហិង្សាប្រព្រឹត្តដោយសហពន្ធ័” ដែលប្រព្រឹត្តនៅថ្ងៃទី២៤ តុលា ២០១៨ កាលពីវេលាម៉ោង ១១និង១៥នាទី នៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តាមមាត្រា២២២ នៃក្រមព្រហ្មទណ្ឌ ។

ជនត្រូវចោទមានឈ្មោះ ឡាយ អ៊ុយសៀង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះទី០១ឈ្មោះ អោ វណ្ណេត ភេទស្រី អាយុ ៧៣ ឆ្នាំមុខរបរ មេផ្ទះ​ ជា(ម្ដាយក្មេក)រស់នៅភូមិ.ឃុំកើតហេតុ និងទី០២ឈ្មោះ អោ រីយ៉ា ភេទ ស្រី អាយុ ៣១ ឆ្នាំមុខរបរលក់ថ្នាំពេទ្យ ជា(ប្រពន្ធ)មានទីលំនៅភូមិ.ឃុំកើតហេតុ។

សូមបញ្ជាក់ថា ជនសង្ស័យខាងលើធ្លាប់បានប្រើអំពើហិង្សាក្នុងគ្រួសារ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្តាលឲ្យខូចខាតមួយចំនួនធំដូចជា :ទ្វារផ្ទះ ទូរថ្នាំពេទ្យចំនួន០៦ ថ្នាំពេទ្យមួយចំនួន ព្រមទាំងសម្ភារប្រើប្រាស់ក្នុងផ្ទះជាច្រើន កាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៨ ម្ដងរួចមកហើយ ហើយបានរត់គេចខ្លួននៅពេលដែលឃើញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថចុះទៅអន្តរាគមន៏ ។ លុះនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ បានចូលមកអុកឡុកជេរប្រមាថ​ប្រពន្ធនិងក្រុមគ្រួសារព្រមទាំងយកដុំថ្មនិងកន្ត្រៃមកគុប ដេញចាក់មកលើជនរងគ្រោះចំនួន២នាក់ខាងលើម្ដងទៀត តែជនរងគ្រោះបានរត់គេចខ្លួនរួចផុតពីគ្រោះថ្នាក់។ ពេលកំពុងធ្វើសកម្មភាពកម្លាំកងរាជអាវុធហត្ថស្រុកកណ្តាលស្ទឹងបានចុះអន្តរាគមន៍ភ្លាមៗ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print