ជំនួបប្រចាំឆ្នាំរវាងនាយអន្តោប្រវេស៏្តកម្ពុជា ថៃលើស្ពានមិត្តភាពកម្ពុជាថៃច្រកទ្វារអន្តរជាតិ

ចែករំលែក៖

ប៉ោយប៉ែត:ជំនួបប្រចាំឆ្នាំមួយរវាងនាយអន្តោប្រវេស្ត៏កម្ពុជា ថៃលើស្ពានមិត្តភាពកម្ពុជា ថៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដើម្បីពង្រឹងនិងបង្កើនកិច្ចប្រតិបត្តការរវាងគ្នានិងគ្នាកាលពីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០១៨នេះ។

នៅក្នុងជុំនួបប្រចាំឆ្នាំភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៏គៀត ចន្ចផារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេស្ត៏ ភាគ្គីថៃដឹកនាំដោយលោកឧត្តមសេនីយ៏ទោស៊ុរ៉ាក់ឆេតហាក់ផានស្នងការរងស្ដីទីនគរបាលអន្តោប្រវេសន៍និងមន្ត្រីក្រោមឱវាទជាង១០០នាក់។

នៅក្នុងជុំនួបនោះដែរ លោកឧត្តមសេនីយ៏គៀត ចន្ចផារិទ្ធអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេស្ត៏មានប្រសាសន៏ថាជំុនួបរវាងភាគី្គកម្ពុជា ថៃនេះមិនមែនជាជុំនួបលើកទីមួយនោះទេនេះជាកិច្ចសហប្រតិបត្តកាមួយដ៏ល្អហើយប្រទេសយើងទាំពីក៏បានចុះកិច្ចព្រមព្រាងតាំងពីឆ្នាំ១៩៩៧ស្ដីពីកិច្ចសហប្រតិបត្តការឆ្លងកាត់ព្រំដែននៃប្រទេសទាំង២ ហើយយើងតែងតែជួយគ្នាទៅវិញទៅមក ។

កន្លងមកនេះនគរបាលថៃ ក៏បានជួយនគរបាលកម្ពុជាក្នុងការចាប់ជនល្មើសជាច្រើន ធ្វើឲ្យស្ថាបន័យើងទាំងពីសហការគ្នាឲ្យកាន់តែល្អប្រសើរថែមទៀតក្នុងពេលអនាគត ។

លោក​បន្ថែមថាសេដ្ឋកិច្ចកម្ពុជាបន្តរីកចំរើនបន្តប្រមាណ៧%ហើយឆ្នាំនេះនិងសន្មត់បន្តបន្ថែម៧% ទៀត។នៅក្នុង៩ខែដើមឆ្នាំនេះកម្ពុជាទទួលភ្ញៀវទេសចរណ៍ប្រហែលជា៤លានកន្លះមានកំណើនប្រហែល១០%ក្នុងនោះទេសចរណ៏ដែលនាំមុខគេគីជនជាតិចិនប្រមាណ៣៩%ទី២គីជនជាតិវៀតណាម២០%ទី៣ភ្ងៀវជនជាតិឡាវប្រមាណ១៤%និងទី៤ភ្ងៀវទេសចរណ៍ជនជាតិថៃប្រមាណ៧% ដោយកត់សំគាល់កម្ពុជាការកើនឡើងយ៉ាងគំហុកនៃភ្ញៀវទេសចរណ៏ពាណិជ្ជករនិងអ្នកវិនិយោគជាងនេះអ្នកវិនិយោគមកពីប្រទេសចិន នៅខេត្តមួយចំនួននៃប្រទេសកម្ពុជាដោយសារវិនិយោគចិនចូលមកយ៉ាងគំហុកមានខាងបច្ចេកទេសបុគ្គលិកកម្មករហើយជនជាតិចិនក៏មានមកច្រើនផងដែរ។

លោកបញ្ជាក់បន្ថែមខាងអន្តោប្រវេស្តន៏យើងខ្មុំនិងខំប្រឹងប្រែងបន្តទៀតដើម្បីគ្រប់គ្រងស្ថានការឲ្យបានល្អ ហើយចំនួនភ្ញៀវដែលកើនឡើងនេះក៏នាំមកសមាសភាពអាក្រកផងដែរ មានជនបរទេសខ្លះជួញដូរគ្រឿងញៀនចូលមកកម្ពុជា ហើយកម្លាំងអន្តប្រវេស្តន៏ចាប់បានជិត១០០នាក់ប្រមូលគ្រឿងញៀនបានច្រើន មានមួយចំនួនចូលមកកម្ពុជារៀបចំទីតាំងលេងហ្គេមអនឡាញនិងហ្គេមអិនធីណេតខុសច្បាប់ មានចំនួនប្រព្រិត្តខុសនៅប្រទេសក្រៅលូចមកលាក់ខ្លួននៅប្រទេសកម្ពុជា ក្មុងនោះ៩ខែដើមឆ្នាំនេះកម្លាំងអន្តោប្រវេស្ដន៏បង្ក្រាប់បាន៣៣៣លើកនិងចាប់ជាង៧០០នាក់​ ៕​ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print