អង្គការសហប្រជាជាតិស្នើឲ្យលុបទណ្ឌកម្មដឹកជញ្ជូនដល់ប្រទេសគុយបា

ចែករំលែក៖

អង្គការសហប្រជាជាតិនៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០១៨ បានអំពាវនាវដល់អាមេ រិកឲ្យបញ្ចប់ការដាក់ទណ្ឌកម្មដឹកជញ្ជូនទៅលើប្រទេសគុយបា ដែលបានអនុម័តជាច្រើនទសវត្សកន្លងមកនោះ។

ការបោះឆ្នោតអនុម័តដោយមានសំឡេងគាំទ្ររហូតដល់ទៅ១៨៩ លើ១៩៣ សំឡេង។ មានប្រទេសតែ២ប៉ុណ្ណោះ ដែលបោះឆ្នោតប្រឆាំង គឺអាមេរិក និង អុីស្រាអែល។ ចំណែកអ៊ុយក្រែន និង ម៉ាឌូវ៉ា មិនចូលរួមបោះឆ្នោតឡើយ។ សមាជិកអង្គការសហប្រជាជាតិមាន ប្រទេសជាសមាជិក១៩៣ប្រទេស បានច្រានចោលការចោទប្រកាន់របស់អាមេរិកទៅលើប្រទេសគុយបាដែលបានបំពាន ច្បាប់សិទ្ធិមនុស្សដែលអាមេរិកបានដាក់ ទណ្ឌកម្មទៅលើគុយបាចាប់តាំងពីឆ្នាំ ១៩៦២។

កន្លងមក កាលពីថ្ងៃទី២៣ ខែតុលា ភាគីអាមេរិកបានបន្ថែមច្បាប់ទៅលើទណ្ឌកម្មដឹកជញ្ជូនគុយបា ដោយចោទប្រកាន់ដាក់គំនាបទៅលើអ្នកនយោបាយប្រឆាំងនៅក្នុងប្រទេសនោះ។

ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេស គុយបា លោក Bruno Rodriguez បាន ថ្កោលទោសរដ្ឋាភិបាលអាមេរិក ដែលបានអនុម័តគោលនយោបាយតឹងតែងទៅលើប្រទេសផ្សេងទៀត។ មិនតែប៉ុណ្ណោះអាមេរិកបានរំលោភបំពានសិទ្ធិមនុស្ស ដោយ កាត់ផ្តាច់ឪពុកម្តាយជាមួយកូនតូចៗនៅព្រំដែនជាប់មិុចស៊ីកូគឺជាឧទាហរណ៍។ លោកបន្តទៀតថា រដ្ឋាភិបាលអាមេរិកគ្មានសិទ្ធិក្នុងការរិះគន់គុយបា ឬប្រទេសផ្សេងទៀតពីសិទ្ធិមនុស្សនោះឡើយ។

រដ្ឋមន្ត្រីការបរទេសគុយបាបានបញ្ជាក់ទៀតថា ការដាក់ទណ្ឌកម្មរបស់អាមេរិក គឺជាការបំពានច្បាប់អន្តរជាតិ។ នៅក្នុង ការបោះឆ្នោតនៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៧ មានប្រទេស១៩១គាំ ទ្រ ក្នុងនោះមាន២ប្រទេសអាមេរិក និងអុី ស្រាអែលប្រឆាំង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print