រថយន្តហាយឡែនឌ័រពន្លះក្បា លនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់រឡាប់ផ្ងាជើងទ្រមេឃនៅស្តុបក្តាន់២

ចែករំលែក៖

     ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រារួមដំណើរនិងស្ត្រីខ្មែរ ម្នាក់ ទៀតបើករថយន្តមួយគ្រឿងលឿនដូចហោះបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្លូងផ្លូវបណ្តាលឲ្យបាក់អស់២កង់រថយន្តក្រឡាប់ផ្ងាជើងទ្រមេឃ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃ សៅរ៏ ទី៣ ខែវិច្ឆិការ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី​ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ  រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរនិង ស្រ្តីខ្មែរម្នាក់ទៀតបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៏ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ2AP-7417ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះ  លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវលាន់ដូចរន្ទះ បណ្តាលឲ្យ បាក់អស់ចំនួន២ កង់ រថយន្តបង្កក្រឡាប់ផ្ងាជើងទ្រមេឃ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ រងរបួសតៃកុងរថយន្តរលាត់ដៃបន្តិចបន្ទួច។ បន្ទាប់មកស្រ្តីខ្មែរដែលរួមដំណើរជាមួយបានគេចខ្លួនចេញពីកន្លែងកើត ហេតុបាត់បន្សល់ទុកបុរសជនជាតិចិនជាម្ចាស់រថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឃាត់ខ្លួន ម្ចាសស់រថយន្តបង្ករួចបានប្រគល់ជូនទៅឲ្យសមត្ថកិច្ចជំនាញរួចធ្ងើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print