ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងទទួលផែន ប្រឆាំងបទល្មើសបានឲ្យដឹងថា ថ្ងៃទី១ និង ទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ នគរបាលប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋា ននគរបាលក្រុងព្រះសីហនុ បង្រ្កាបបទល្មើសគ្រឿងញៀន បានចំនួន៦ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ សុទ្ធតែជាជនជាតិចិន និងចាប់បានថ្នាំញៀនជាច្រើនកញ្ ចប់ ។
ករណីទី១ ៖ នៅវេលាម៉ោង៣ជិតភ្ លឺ ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ ២០១៨ ចាប់ខ្លួនជនជាតិចិនម្នាក់ នៅមុខផ្សារលេីក្រុង ឈ្មោះ Wu Yin Chang អាយុ៣០ឆ្នាំ មុខរបរ ចុងភៅ។ ដកហូតបាន ម្សៅក្រោមពណ៍សរសង្ស័យជាសាធាតុញៀ នចំនួន៣ កញ្ចប់ ។
ករណីទី២ ៖ ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង៤:១០ នាទី ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ម្តុំតោ២ ឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ Fan Yong ជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតបាន ម្សៅក្រោមពណ៍សថ្លាសង្ស័យជា សាធាតុញៀនចំនួន ២ កញ្ចប់ ជញ្ចីងថ្លឹងថ្នាំ ១ និង ទូស័ព្ទ ២គ្រឿង។
ករណីទី៣ ៖ ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨ ម៉ោង១៩ និង១៥ នាទីស្ថិតនៅ ក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ៖
១.ឈ្មោះ Li QUi Zhi ជនជាតិ ចិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ដកហូតបាន ម្សៅក្រោមពណ៍សថ្លាសង្ស័យជាសា ធាតុញៀន៩កញ្ចប់ និង ថ្នាំគ្រាប់ WY ១ កញ្ចប់ (៥គ្រាប់) ទូរស័ព្ទ ១គ្រឿង។
២.ឈ្មោះ Xia zhuo ជនជាតិចិន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រកដ ចាប់បានថ្នាំញៀន ២ កញ្ចប់តូច ទូរស័ព្ទ ២គ្រឿង និងរថយន្ត ១គ្រឿង។
ករណីទី៤ ៖ ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨ ម៉ោង ១៩: ៥៥ នាទីស្ថិតនៅ ក្រុម៩ ភូមិ១ សង្កាត់លេខ៣ក្រុងព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ឈ្មោះ Aa Dong ជនជាតិចិន អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ចាប់យកបានថ្នាំញៀន ១ កញ្ចប់តូច និង ថ្នាំគ្រាប់ WY ១ គ្រាប់ ។
ករណីទី៥ ៖ ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨ ម៉ោង ២១: ៣៥នាទីស្ថិតនៅ ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ឃាត់ខ្លួនជនសង្ស័យ១ នាក់
ឈ្មោះ Lei Lin ជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ
ដកហូតបានថ្នាំញៀន ២ កញ្ចប់ ។
ករណីទី៦,ថ្ងៃទី ២ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង១ៈ២០នាទី ស្ថិតនៅ ក្រុម១២ ភូមិ២ សង្កាត់លេខ២ ឃាត់ខ្លួនជនសង្ស័យ១ នាក់ ឈ្មោះ Yiang Lin Fei ជនជាតិចិន អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ចាប់យកបានថ្នាំញៀន ៦ កញ្ចប់។
ជនជាតិចិនប្រព្រឹត្តិបទល្ មើសគ្រឿងញៀន ទាំង៧នាក់ខាងលេី នេះសមត្ថកិច្ចជំនាញបាន កសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ឆ្លាម សមុទ្រ