ឃាត់ខ្លួនជាតិ​ចិន​៧នាក់​ សង្ស័យប្រើប្រាស់ និងចែកចាយ ​គ្រឿងញៀន​ផ្សេង​ៗ​គ្នា​ 

ចែករំលែក៖

     ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តម​សេនីយ៍​ត្រី​ ស៊ុន​ សុផាត​ ស្នងការ​រង​ទទួលផែន​ ប្រឆាំងបទល្មើស​បានឲ្យ​ដឹង​ថា ថ្ងៃទី១​ និង​ ទី​២ ខែ​វិច្ឆិកា​ ឆ្នាំ២០១៨​ កន្លង​ទៅនេះ​ នគរបាល​ប្រឆាំង​គ្រឿងញៀន​ ខេត្ត​ព្រះសីហនុ​ សហការ​ជា​មួយកម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​ បង្រ្កាប​បទល្មើសគ្រឿងញៀន​ បាន​ចំនួន​៦​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ ចំនួន​៧​នាក់​ សុទ្ធ​តែ​ជា​ជនជាតិ​ចិន​ និងចាប់​បាន​ថ្នាំញៀន​ជា​ច្រើន​កញ្ចប់​ ។
    ករណី​ទី១ ៖ នៅ​វេលា​ម៉ោង​៣​ជិត​ភ្លឺ​ ថ្ងៃ​ទី​១​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ ចាប់​ខ្លួន​ជន​ជាតិ​ចិន​ម្នាក់​ នៅ​មុខ​ផ្សារ​លេី​ក្រុង​ ឈ្មោះ Wu Yin Chang អាយុ៣០​ឆ្នាំ​ មុខរបរ ចុងភៅ។  ដកហូត​បាន ម្សៅក្រោមពណ៍សរសង្ស័យជាសាធាតុញៀន​ចំនួន​៣ កញ្ចប់ ។
   ករណី​ទី​២ ៖ ​ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ វេលា​ម៉ោង៤:១០ នាទី​ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ម្តុំ​តោ២ ឃាត់​ខ្លួន​ជន​សង្ស័យ​១នាក់ឈ្មោះ Fan Yong  ជនជាតិចិន អាយុ៣០​ឆ្នាំ​  មុខរបរមិនពិតប្រាកដ​ ដកហូត​បាន ម្សៅក្រោមព​ណ៍​ស​ថ្លា​សង្ស័យជាសាធាតុញៀន​ចំនួន ២ កញ្ចប់ ជញ្ចីងថ្លឹងថ្នាំ ១ និង ទូស័ព្ទ ២គ្រឿង។
    ករណី​ទី​៣ ៖ ​ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង១៩ និង១៥ នាទីស្ថិតនៅ ក្រុម២ ភូមិ​៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់
១.ឈ្មោះ Li QUi Zhi ជនជាតិ ចិន អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ​ ដកហូត​បាន ម្សៅក្រោមពណ៍ស​ថ្លា​សង្ស័យជាសាធាតុញៀន៩កញ្ចប់  និង ថ្នាំគ្រាប់ WY ១ កញ្ចប់ (៥គ្រាប់) ទូរស័ព្ទ ១គ្រឿង។
 ២.ឈ្មោះ Xia zhuo ជនជាតិចិន អាយុ២០​ឆ្នាំ​  មុខរបរមិនពិតប្រកដ​ ចាប់​បាន​ថ្នាំញៀន​ ២ កញ្ចប់តូច ទូរស័ព្ទ ២គ្រឿង និង​រថយន្ត​ ១គ្រឿង។
ករណី​ទី​៤ ៖ ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង ១៩: ៥៥ នាទីស្ថិតនៅ ក្រុម៩ ភូមិ១ សង្កាត់​លេខ​៣​ក្រុង​ព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ទៀត​ ឈ្មោះ Aa Dong ជនជាតិចិន អាយុ២៨ ឆ្នាំ​ មុខរបរ មិនពិតប្រាកដ​ ចាប់​យក​បាន​ថ្នាំញៀន​ ១ កញ្ចប់តូច  និង ថ្នាំគ្រាប់ WY ១ គ្រាប់ ។
     
ករណី​ទី​៥ ៖​ ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ ម៉ោង ២១: ៣៥នាទីស្ថិតនៅ ក្រុម៩ ភូមិ១ សង្កាត់លេខ៣ ឃាត់ខ្លួនជនសង្ស័យ១ នាក់
ឈ្មោះ Lei Lin  ជនជាតិចិន អាយុ៣០​ឆ្នាំ​ មុខ​របរ​មិន​ពិត​ប្រាកដ​
ដកហូត​បានថ្នាំ​ញៀន​ ២ កញ្ចប់ ។
     ករណី​ទី​៦,​ថ្ងៃទី ២ខែវិច្ឆិកាឆ្នាំ២០១៨​ វេលា​ម៉ោង១ៈ២០នាទី  ស្ថិតនៅ ក្រុម១២ ភូមិ២ សង្កាត់លេខ២ ឃាត់ខ្លួនជនសង្ស័យ១ នាក់ ឈ្មោះ Yiang Lin Fei ជនជាតិចិន អាយុ២៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ចាប់​យក​បាន​ថ្នាំញៀន​ ៦ កញ្ចប់​។
     ជន​ជាតិ​ចិន​ប្រ​ព្រឹត្តិ​បទល្មើស​គ្រឿងញៀន ទាំង​៧​នាក់​ខាង​លេី​ នេះ​សមត្ថកិច្ច​ជំនាញ​បាន កសាងសំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ឆ្លាម សមុទ្រ
 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print