ជនជាតិចិនម្នាក់ច្រឡំនារីដែលខ្លួនឲ្យលុយដើម្បីយកទៅដេក ប្រើអំពើហិង្សាប៉ះអ្នកដទៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសជនជាតិចិនម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីបានប្រើអំពើហិង្សាទៅលើនារីវ័យក្មេងបម្រើការនៅហាងខារ៉ាអូខេម្នា ក់ដោយសារតែច្រឡំ ជានារីដែលខ្លួនបានឲ្យលុយហើយគេចបាត់នោះ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនបង្កឈ្មោះ លាង វូ (liang wu) ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងកាសុីណូក្រោន ។ ចំណែកជនរងគ្រោះ មានឈ្មោះ ញ.ស.ដ ភេទស្រី អាយុ ១៨ឆ្នាំ ។

បើយោងតាមរបាយការណ៍របស់នគរបាលមូលដ្ឋានឲ្យដឹងថា មូលហេតុបង្កឡើងដោយសារច្រឡំមនុស្ស ព្រោះមុនពេលកើតហេតុជនជាតិចិនរូបនេះ បានឲ្យប្រាក់ទៅនារីបម្រើការនៅខារ៉ាអូខេម្នាក់ ចំនួន១០០$ ដើម្បីយកនារីនោះទៅដេក ។ ក្រោយនារីនោះបានលុយរួច ក៏គេចបាត់ បន្ទាប់មក ជនជាតិចិននោះ បានឃើញជនរងគ្រោះដោយស្មានថា ជានារីដែលយកលុយខ្លួន ក៏ប្រើហិង្សាតែម្តង។

បច្ចុប្បន្ន ជនបង្កត្រូវនាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដើម្បីរង់ចាំដោះស្រាយ ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print