គណៈប្រតិភូ រដ្ឋបាលរាជធានីភ្នំពេញ បន្តទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រង ចរាចរណ៍ ក្នុងទីក្រុងប៉ារីស ដើម្បីទទួលយកបទពិសោធន៍ ពីគ្នាទៅវិញទៅមក

ចែករំលែក៖

​ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉ារីស នៅថ្ងៃចន្ទ១២រោច ខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០១៨ នេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីបាន អញ្ជើញទៅទស្សនា មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍(PC Lutece)នៃទីក្រុងប៉ារីស ដើម្បីទទួលបានការសិក្សាស្វែងយល់ និងដកពិសោធន៍ ទាំងច្បាប់ចរាចរណ៍ ទាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីក្រុង ប៉ារីស ក្នុងគោលបំណងយកបទពិសោធន៍ទាំងនេះ មកអនុវត្ដនិងការគ្រប់គ្រង ចរាចរណ៍នៅ រាជធានីភ្នំពេញផង ។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានថ្លែងថា៖ បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ កំពុងសហការជាមួយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក្នុងការដំឡើងមជ្ឈមណ្ឌល គ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ដែលស្ថិតក្នុង អាគាររដ្ឋបាលរាជធានីភ្នំពេញតែម្តង។ លោក ឃួង ស្រេង បានលើកឡើងដែរថា ៖ រាជធានីភ្នំពេញស្វាគមន៍ ចំពោះការជួយ ឧបត្ថម្ភពីទីក្រុងប៉ារីស ជាពិសេសលើ ការកែលំអរប្រព័ន្ធចរាចរណ៍ ឲ្យកាន់តែប្រសើរឡើង យើងស្វាគមន៍គ្រប់ដៃគូអភិវឌ្ឍន៍។

លោកបានបន្តថា៖ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ យើងនឹងបន្តពង្រឹង បន្ថែមនូវកិច្ចសហការគាំទ្រ សម្របសម្រួល និងគាំពារផលប្រយោជន៍ ស្របច្បាប់ដល់ក្រុមហ៊ុនបារាំងទាំងអស់ ដែលបានមកវិនិយោគ នៅរាជធានីភ្នំពេញ ដើម្បីឲ្យការវិនិយោគ ប្រព្រឹត្តទៅបានងាយស្រួល និងឆាប់រហ័ស។ យើងជឿជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន កម្ពុជានឹងបន្តសម្រេច បាននូវកំណើនសេដ្ឋកិច្ចដោយ រក្សាបាននូវ ស្ថិរភាព និងសន្តិភាពដែល ជាមូលដ្ឋានគ្រឹះនៃ ការអភិវឌ្ឍផ្នែកវិនិយោគ និងពាណិជ្ជកម្ម ។

សូមបញ្ជាក់ថា ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកស្រី បាន អញ្ជើញចាកចេញពីរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោចខែអស្សុជ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០១វិច្ឆិកា ឆ្នាំ២០១៨ ក្នុងដំណើរឆ្ពោះទៅ បំពេញទស្សនកិច្ចផ្លូវការនៅទី ក្រុងប៉ារីស ប្រទេសបារាំង និងចូលរួមមហា សន្និបាត លើកទី៣៨ របស់សមាគម អន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបា រាំង (AIMF)នៅទីក្រុងលីល ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០១៨។

រាជធានីភ្នំពេញគឺជាសមាជិករបស់សមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើ ប្រាស់ភាសាបារាំង (AIMF)ហើយ ឯកឧត្ដម

ឃួង ស្រេង ក៏នឹងក្លាយជា សមាជិកអចិន្ត្រៃយ៍ របស់សមាគមក្នុងអាណត្តិ ជាអភិបាលរាជធានីភ្នំពេញ ដែលជាទីក្រុងតែមួយគត់នៅ អាស៊ី បានក្លាយជាសមជិកអចិន្ត្រៃយ៍របស់AIMF។

ក្នុងកិច្ចប្រជុំលើកទី៣៨របស់ AIMF ប្រតិភូរាជធានីភ្នំពេញនឹង ចែករំលែកបទពិសោធន៍ នៃការការអភិវឌ្ឍ ទីក្រុង ជាមួយនឹងទីក្រុង២ ផ្សេងទៀត គឺទីក្រុង គីហ្គាលី របស់ប្រទេស រាវ៉ាន់ដា,និងទីក្រុងទុយនិស្ត របស់ប្រទេសទុយនេស៊ី ដែលទីក្រុងទាំង៣ សុទ្ធតែបានឆ្លងកាត់ និងរងនូវអំពើឃោឃៅ កាប់សម្លាប់យ៉ាងរង្គាល ពីរបបនយោបាយប្រល័យពូជ សាសន៍ដូចគ្នា។ ចំពោះប្រធានបទដែលត្រូវលើក យកមកដាក់ក្នុងកិច្ចប្រជុំលើក ទី៣៨របស់AIMFឆ្នាំនេះ គឺ៖កីឡា និងការអភិវឌ្ឍ លើដែនដី នៃសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print