ភ្នំពេញ៖ កីឡាករកីឡាការិនី របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទាំង៣០នាក់ បានចេញដំណើរទៅចូលរូមប្រកួត ក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅប្រទេសសិង្ហបុរី ហើយកាលពីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៥ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានបងប្អូន សាច់ញាតិមកជួនដំណើរយ៉ាងច្រើនកុះករផងដែរ។
កីឡាករវ៉ាន វ៉ុន បានសម្តែងក្តីសង្ឃឹមប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ប្រសិនបើ ប្រភេទពិ ការ របស់ខ្ញុំគេមិនបានផ្លាស់ប្តូរទេ ខ្ញុំនៅតែមានសង្ឃឹមថាអាចរកមេដាយមកជួនជាតិបានដដែល។ កីឡាករម្ចាស់មេដាយមាសពីការប្រកួតជិះរទេះលើកទី៧ នៅតែមានជំនឿចិត្តចំពោះការប្រកួត អាស៊ានប៉ារ៉ាហ្គេមលើកទី៨ខណៈដែលកីឡាកររត់ប្រណាំង ជឹម ផាននៅតែរក្សាបាន នូវសិទ្ធផលល្អ ជាងអាស៊ានប៉ារ៉ាហ្គេមលើកទី៧នៅមីយ៉ាន់ម៉ាទៅទៀត ។
ដោយឡែកកីឡាករហែលទឹក ឈ្មោះពេជ្រ ការ៉េ ដែលទើបទទួលបានការបណ្តុះបណ្តាល ហើយលោក យី វាសនា បានផ្តល់ឱកាសឲ្យចេញទៅចូលរួមប្រកួតនៅប្រទេសសិង្ហបុរីលើកដំបូងនោះ បានប្រាប់ឲ្យដឹងថា ខ្ញុំក៏មានសង្ឃឹមច្រើនដែរ ពីព្រោះប្រភេទពិការដូចរូបខ្ញុំនៅស្រុកខ្មែរ មានតែខ្ញុំម្នាក់គត់ ។
ពេជ្រ ការ៉េបន្តទៀតថា ខ្ញុំចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី៨នៅប្រ ទេសសិង្ហបុរីគឺខ្ញុំប្រកួតវិញ្ញាសាហែលកង្កែបចម្ងាយ៥០ម៉ែត្រនិង១០០ម៉ែត្រ។ ប្រភេទកីឡាដែលត្រូវចេញទៅប្រកួតនៅអាស៊ាន ប៉ារ៉ាហ្គេម លើកទី៨ មានដូចជាកីឡាបាញ់កាំភ្លើង- ប៊ូលលីង-អត្តពលកម្ម មានរត់-ជិះរទេះ-ចោលថាស-ចោលស្ននិង ហែលទឹក ៕
ដោយ៖ សារីម