គេតេមកប្រាប់ថាឈ្នះរង្វាន់១០ម៉ឺនដុល្លារ​ អរពេកផ្ញើរអោយគេមុនអស់២០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានជនមិនស្គាល់មុខខលមកប្រាប់ថាឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន១០០០០០ដុល្លារតែត្រូវផ្ញើរលុយទៅវិញមុនដើម្បីធ្វើបែបបទទើបអាចដកបាន។ ពេលផ្ញើរលុយសរុប២០០០ដុល្លារហើយនៅតែមិនទាន់ដកបានទៀតទើបដឹងខ្លួនថាចាញ់បោកគេដឹកដៃប្តីទៅប្តឹងនគរបាលអោយជួយអន្តរាគមន៍កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ស្ថិតនៅប៉ុស្តិ៍ននគរបាលប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ស្រ្តីរងគ្រោះ ឈ្មោះ  វុក ណេត អាយុ៣០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
តាមការរៀបរាប់ពីស្រ្តីរងគ្រោះបានឲ្យដឹងថា តាំងពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នេះមកម្លេះ ជនមិនស្គាល់មុខ បានទូរស័ព្ទមក ប្រាប់ថាលោកអ្នកឈ្នះ រង្វាន់មហាសាល ១០មុឺនដុល្លារ តែតម្រូវឲ្យ គាត់ផ្ញើរលុយ ដើម្បីធ្វើបែបបទ ឯកសារ បង្កើតគណនេយ្យ រងចាំទទួលរង្វាន់មហិមារនេះ ហើយផ្ញើរលុយឲ្យជាបន្តបន្ទាប់ តាំងពីព្រឹកមក សរុបអស់២០០០ដុល្លារ ស្រេចទៅហើយ មកដល់រសៀលនេះ ជនអនាមិក ទូរស័ព្ទមកម្តងទៀត ទាមទារឲ្យផ្ញើរលុយ៥០០ដុល្លារទៀត តែគាត់អស់លុយ ដើរខ្ចីលុយគេ ពីមួយទៅមួយ ដើម្បីបង្រ្គប់ ទើបបែកធ្លាយរឿង ដឹងថា ជាករណីឆបោក ឆោឡោ រត់ទៅប្តឹងនគរបាលអោយជួយអន្តរាគមន៍តែម្តង៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print