ភ្នំពេញ ៖ យុវជន២នាក់ កំពុងឈរចាំមិត្តភក្ដិនៅក្ នុងហាងចិន ត្រូវក្រុមចោវាយកាប់ប្លន់ យកម៉ូតូស្កប់ពីដោយសុវត្ថិ ភាព បង្កអោយមានការភ្ញាក់ផ្អើលកា លវេលម៉ោង២នឹង ៣០នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែ១១ ឆ្នាំ ២០១៨ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី កែងផ្លូវបេតុង ភោជនីយដ្ឋាន ញ៉ូវថោន ស្ថិតនៅក្នុង បុរីញ៉ូវថោន ក្នុងភូមិព្រៃទា១សង្កាត់ ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ គិន ម៉េងគាង ភេទប្រុសអាយុ២៣មុខរបរ ជាង កញ្ចក់ ស្នាក់នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែ នជ័យ មានស្រុកកំណើតនៅ ភូមិ វ៉ារ្វិនស្រុក កងមាស ខេត្តកំពង់ចាម និងជនរងគ្រោះ ម្នាក់ទៀតឈ្មោះ រ៉ាន់ ឌី ២២ឆ្នាំមុខរបរ ជាងដែក ស្នាក់នៅភូមិ តំណាក់ធំ២សង្កាត់ស្ទឹងមានជ័ យ ខណ្ឌមានជ័យ។ចំណែកឯជនសង្ស័ យ មានគ្នា ៥នាក់ជិះម៉ូតូ ចំនួន២គ្រឿងម៉ាកឌ្រីមសង់មិ នចាំ សេរី ទាំង២គ្រឿង។ ម៉ូតូដែលជនសង្ស័យប្លន់ម៉ា ក ស្កប់ពី ពណ៌សពាក់ស្លាកលេខភ្នំពេញ1CO -7617សេរី២០១៤ ឡើងសេរី២០១៦។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ខាងលើកំពុងឈរចាំ មិត្តភ័ក្តិ ដែលនៅ ក្នុង ហាង ចិនយីហោ ឆាវ សុីង ជិតកន្លែងកើតហេតុ បន្ទាប់មក ស្រាប់តែមាន ជនសង្ស័យ មានគ្នា៥នាក់ជិះម៉ូតូចំនួន ២គ្រឿងម៉ាកឌ្រីមសង់ទាំង២ដោ យមិនចាំសេរីបានធ្វើ សកម្មភាព យក ដាវដេញកាប់ទៅលើ ជនរងគ្រោះ បណ្តាលអោយ ត្រូវ ចំនួនមួយដាវ ចំកំភួនដៃខាងស្តាំធ្វើអោយ ភ័យរត់ចោលម៉ូតូ ហើយ ត្រូវក្រុមជនសង្ស័យ យកម៉ូតូបានដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុជនរងគ្រោះ តេប្តឹងសមត្ថកិច្ចភ្លាមៗ ផងដែរ បន្ទាប់មកលោកនាយប៉ុស្តិ៍ចោ មចៅ៣បានមកដល់ កន្លែងកើតហេតុភ្លាមៗ ដើម្បីសើបសួរ ព័ត៌មានពីជនរងគ្រោះដើម្បី សើបអង្កេតរកមុខសញ្ញាខាងលើ មកផ្តន្ទាទោសតាមច្បាប់ ប៉ុន្តែជនរងគ្រោះមិនទាន់ បាន ដាក់ពាក្យបណ្ដឹងនៅឡើង ដោយ មិត្តភ័ក្ដិ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បី ព្យាបាល សិន ចាំពេលថ្ងៃ នឹងមកដាក់ ៕ សុខាសែនជ័យ