ភ្នំពេញ:នារីម្នាក់បើកម៉ូតូត្រឡប់ទៅផ្ទះម្នាក់ឯង តាមផ្លូវឡើងស្ងាត់ មកដល់លើស្ពានអាកាសតិចណូ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ SLមួយគ្រឿង ឆក់កាបូប បានសម្រេច រួចជិះគេចខ្លួន បាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើស្ពានអាកាសតិចណូ តាមបណ្តោយសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នារីរងគ្រោះឈ្មោះ អ៊ឹង សៀកគីន អាយុ២៣ឆ្នាំ មុខរបរអ៊ុតសក់ មានទីលំនៅម្ដុំជម្ពូវ័ន ក្នុង
ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក Honda Dream មួយគ្រឿង ពណ៌ខ្មៅ តែម្នាក់ឯង ត្រឡប់មកពីហាងអ៊ុតសក់មីង របស់នាងនៅទួលគោក បំណងទៅផ្ទះនៅជម្ពូវ័ន្ត ដោយធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចលើស្ពានអាកាសតិចណូ ជាកន្លែងកើតហេតុនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាក SL ពណ៌កណ្ដុរប្រមេះ (មិនចាំស្លាកលេខ) មកពីក្រោយឆក់កាបូប តែមិនបានសម្រេចទេ ព្រោះពេលឆក់ទៅកាបូបជ្រុះ ទើបជនសង្ស័យជិះត្រឡប់មករើសយកកាបូបវិញ រួចជិះ គេចខ្លួនបាត់ស្រមោលង។
នារីរងគ្រោះបន្ថែមទៀតថា ដោយសារតែភ័យពេករូបនាង មិនហ៊ានជិះទៅដាក់ពាក្យបណ្ដឹងទេ ហើយនាងប្រញាប់ជិះម៉ូតូត្រឡប់ទៅផ្ទះរបស់នាងតែម្ដង។ ជនរងគ្រោះបញ្ជាក់ថា នៅក្នុងកាបូបដែលចោរឆក់យកទៅបាត់នោះ មានលុយ២០០ដុល្លារ អត្តសញ្ញាណប័ណ្ណមួយសន្លឹក និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
បន្ទាប់ពីកើតហេតុជនរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងទេ ព្រោះមិនចង់វែងឆ្ងាយ គ្រាន់តែសំណូមពរដល់សមត្ថកិច្ច ជួយស្រាវជ្រាវមើលកាមេរ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុផង៕ ជ្រោយពេជ្រ