កូរ៉េខាងត្បូងសន្យាផ្តល់ជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារ កសាងផ្លូវដែកនៅកូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់ប្រាក់ជំនួយរាប់ពាន់លានដុល្លារ ដោយ២/៣នៃប្រាក់ជំនួយនោះ​មិនចាំបាច់សងវិញឡើយ ក្នុងគោលដៅជួយដល់ កូរ៉េខាងជើង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ។

សារព័ត៌មាន​ AFP ​នៅថ្ងៃទី​៨ខែវិច្ឆិកាបានផ្សាយថា កូរ៉េខាងត្បូង សន្យាផ្តាល់ជំនួយជាទឹកប្រាក់​២៩៥,១ពាន់លានវ៉ន់  ជួយដល់កូរ៉េខាងជើង កសាងផ្លូវដែក និងផ្លូវរថយន្ត។ ព័ត៌មានខាងលើ​បានប្រកាសជាសាធារណ ក្នុងពេលដែលទីក្រុងសេអូល​ជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយទីក្រុងព្យុងយ៉ាង​បើទោះបី សហគមន៍អន្តរជាតិ នៅតែបន្តដាក់ទណ្ឌកម្ម លើកូរ៉េខាងជើងក្តី។

នៅក្នុងជំនួបជាមួយមេដឹកនាំ គីមជុងអ៊ុន​ នាពេលកន្លងមក  ប្រធានាធិបតីកូរ៉េខាងត្បូង លោក​​ម៉ូន ជេអីន បានបញ្ចាក់ពីការជួយដល់កូរ៉េខាងជើង អភិវឌ្ឍន៍ផ្លូវដែកដែលមានសភាពចាស់  និងតភ្ជាប់ជាមួយផ្លូវដែកកូរ៉េខាងត្បូង ។

តាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងឯកភាពជាតិកូរ៉េខាងត្បូង បានបញ្ចាក់ថា​ទឹកប្រាក់​១៨៦,៤ពាន់លានវ៉ន​ ផ្តាល់ជំនួយអត់សំណង និងប្រាក់​១០៨,៧ពាន់លានវ៉ន ជាប្រាក់កម្ជី។ មន្ត្រីក្រសួងឯកភាពជាតិបានបញ្ចាក់ទៀតថា «យើងនឹងសហការជាមួយ​អាមេរិក ដើម្បីអនុវត្តគម្រោង ខាងលើ តាមកិច្ចព្រមព្រៀង កូរ៉េខាងជើង និងកូរ៉េខាងត្បូង ។

កាលពីសប្តាហ៍កន្លងមក ទីក្រុងសេអូលនិងទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមបង្កើតក្រុមការងាថ្មីដើម្បីអនុវត្តគម្រោង ទាំងឡាយក្រោយពេលអាមេរិក បង្ហាញ ពីក្តីបារម្ភ​ដល់ទំនាក់ទំនង កូរ៉េទាំង ពីរ ខ្លាចមានការលាក់បាំង អ្វីមួយដល់អាមេរិក ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print