បាញ់ប្រហារទៀតហើយនៅអាមេរិក ក្រោយការបោះឆ្នោត ស្លាប់និងរបួសរាប់សិបនាក់

ចែករំលែក៖

ទីក្រុង Thousand Oaks ​គឺជាទីក្រុងមួយក្នុងចំណោមទីក្រុង ដែលមានសុវត្ថភាពបំផុតនៅអាមេរិក បានឆ្លងកាត់នៅរាត្រីដ៏រន្ធត់មួយ គឺការបាញ់ប្រហារ នៅក្នុងនៅក្នុងក្លឹប សម្លាប់មនុស្ស ១២នាក់​ ក្នុងនោះ មានជន ល្មើស និង មន្ត្រីប៉ូលិសម្នាក់ ។ ក្រៅពីនេះមានមនុស្សជាច្រើន​រងរបួស ។

ការបាញ់ប្រហារកើតឡើង នៅវេលាម៉ោង ២៣ថ្ងៃទី ៧ខែវិច្ឆិកា នៅក្លឹប Borderline Bar &Grill ​ក្នុងទីក្រុង Thousand Oaks ​ក្នុងរដ្ឋ កាលីហ្វ័រនីញ៉ា អាមេរិក ។ ក្រុមប្រឆាំងភេរវកម្ម បានសហការជាមួយក្រុម FBI ​ទៅកាន់កម្លេងកើតហេតុ ដើម្បីស្រាវជ្រាប់ ទប់ស្កាត់ស្ថានភាព។  លោក Geoff Dean ស្នងការប៉ូលិស តំបន់​ Ventura បានប្រកាសនៅក្នុងសន្និសីទកាសែតថា ការបាញ់ប្រហារខាងលើបានសម្លាប់មនុស្ស ដល់ទៅ​១២នាក់ ក្នុងនោះមានខ្មាន់កាំភ្លើង ម្នាក់​ ផងដែរ និងរបួសរាប់សិបនាក់ផ្សេងទៀត។ លោក Garo Kuredjian ​ មន្ត្រីប៉ូលិស ក្នុងតំបន់កើតហេតុខាងលើបានបញ្ចាក់ថា ប៉ូលិសបានប៉ះទង្គិចគ្នាជាមួយជនដៃដល់។សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្នូរកាំភ្លើង នៅគ្រប់ទីកន្លែង ក្នុងក្លឹប ហើយមនុស្សជាច្រើន បានព្យាយាមរកកន្លែងលាក់ខ្លួន ។ មនុស្សមួយចំនួនបានបំបែកកញ្ចក់ដើម្បីរត់ចេញទៅក្រៅ  ខ្លះទៀត លាក់ខ្លួននៅក្នុងបន្ទប់ទឹក ។

នាង Aubrey Ryan ​អាយុ ២៧ឆ្នាំ បានឲ្យដឹងថា នាងនៅក្នុងក្លឹប ប៉ា ជាមួយមិត្តភក្តិ ១៥នាក់  ពេលនោះមានបុរសម្នាក់ដើរចូលរួច បាញ់រ៉ះតែម្តង ។ ខ្មាន់កាំភ្លើងបានស្រែកមុនពេលបាញ់ប្រហារ។ ចំណែកលោក​ Carl Edgar អាយុ​២៤ឆ្នាំ​បានឲ្យដឹងថា លោក ជាមួយនិងមិត្តភក្តិ ប្រមាណ​២០នាក់នៅក្នុងក្លឹបនោះ​ ដែលជាកន្លែងធ្លាប់ទៅកម្សាន្ត ។ ក្លឹបនេះជាកន្លែងពេញនិយមសម្រាប់ សិស្សមហាវិទ្យាល័យ Moorpark ​។

សាក្សីម្នាក់ផ្សេងទៀតបានឲ្យដឹងថា  មនុស្សម្នាក់បានរត់ចូលខាងក្នុង ក្លឹបនៅវេលា ប្រហែលជាម៉ោង ២៣និង ៣០នាទី ប្រើកាំភ្លើង ពណ៌ខ្មៅ បាញ់ប្រហារ យ៉ាងតិច ៣០គ្រាប់ ទៅលើហ្វូងមនុស្ស ។

សារព័ត៌មាន​ CNN  បានដកស្រងសម្តីស្នងការប៉ូលិស  បានបញ្ជាក់ថា«ពិតជារឿងតក់ស្លុតយ៉ាងខ្លាំង នៅកន្លែងកើតហេតុគ្រប់ដណ្តប់ដោយឈាម ហើយជនល្មើសក៏ស្ថិតនៅក្នុងចំណោមអ្នកសា្លប់។ ក្រុមជំនាញ់កំពុងបើកការស្រាវជ្រាវ ពីសកម្មភាពបាញ់ប្រហារ ខាងលើ ថាតើជាការងសឹកឬ ភេរវកម្ម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print