បញ្ជូនជនសង្ស័យ៦នាក់ ក្នុងចំណោម៧នាក់ករណីប្លន់ម៉ូតូនៅឃុំធ្លក ស្រុកស្វាយជ្រំទៅតុលាការ

ចែករំលែក៖

ខេត្តស្វាយរៀង : កំលាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយកំលាំងនគរ បាលខេត្តព្រៃវែងបានធ្វើការស្រាវជ្រាវនិងចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យបាន៦នាក់ក្នុងចំណោម៧នាក់ពាក់ពន្ធ័និងករណីប្លន់ម៉ូតូរបស់ប្ដីប្រពន្ធ២នាក់នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ការចុះបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៨ក្នុងភូមិអណ្ដូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សល់ គុយ ភេទប្រុស ឣាយុ ២០ ឆ្នាំជាតិខ្មែរ មុខរបរជាងដែក រសនៅភូមិទ័ពស្តេច ឃំុច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
២ ឈ្មោះ រិន ជាតិ ភេទប្រុស ឣាយុ ២៧ ឆ្នាំជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិវិហា ឃំុច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
៣ ឈ្មោះ ឃឿន ដារ៉ា (ច្រូច) ភេទប្រុស ឣាយុ ១៩ ឆ្នាំជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
៤ ឈ្មោះ សៀន សុខចាន់ដារ៉ា ភេទប្រុស ឣាយុ ១៥ ឆ្នាំជាតិខ្មែរ មុខរបរសិស្ស រស់នៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមា ស្រុកព្រៃវែង។
៥ ឈ្មោះ ជី ធារី ភេទប្រុស ឣាយុ ១៦ ឆ្នាំជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិឣណ្តូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
៦ ឈ្មោះ រឹត នរា ភេទប្រុស ឣាយុ ២០ ឆ្នាំជាតិខ្មែរ មុខរបរកម្មករយាមម៉ូតូ រស់នៅភូមិពង្រ ឃុំក្រញូងស្រុកកំចាយមា ខេត្តព្រៃវែង  ។
និងជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះសាញ់ រុន។
ប្រភពបន្តថាចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូ ០៤ គ្រឿង ក្នុងនោះពាក់ពន្ធនិងករណីប្លន់នេះមួយគ្រឿង គឺស្លាកលេខ ស្វាយរៀង ១G ០៣០៨ និងដាវសាំមូរ៉ៃ ០២ ដើម ។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេស្តសាធាតុញៀនជាលទ្ធផលគឺមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ប្រភេទម៉ាទឹកកកផងដែរ។
ប្រភពបន្ថែមទៀតថា ដោយអនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៏ទោ កឹង ឃន ស្នងការនគរបាលខេត្ដស្វាយរៀង បានប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួល ផែននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយា ល័យជំនាញព្រហ្មទណ្ឌ កម្លាំងអធិការដ្ឋាននគរ បាលស្រុកស្វាយជ្រុំ ចុះស្រាវជ្រាវមុខសញ្ញាករណីប្លន់ម៉ូតូនៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីស្រាវជ្រាវតាមជំបាញ កំណត់បានថាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស កំពុងស្នាក់នៅក្នុងមូលដ្ឋាន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ភ្លាមនោះសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ក៏បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង  កម្លាំងអធិការដ្ឋាននគរបាលស្រុកមេសាង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ធ្វើការហ៊ុមព័ទ្ធផ្ទះឈ្មោះ ខឿន ដារ៉ា ភេទប្រុស នៅភូមិអណ្ដូងតាស្រែន ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង  និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់បានតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សល់ គុយ និងឈ្មោះ រិន ជាតិ  បានឆ្លើយសារភាពថា ពិតជាបានរួមគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូ កាលពីថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅភូមិសំដី ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាមួយនិងឈ្មោះសាញ់ រុន ដែលរត់គេចខ្លួនបាត់ ប្រាកដមែន ចំណែក៥នាក់ទៀត ជាអ្នកសមគំនិត ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តព្រៃវែងបានប្រគល់ជនសង្ស័យទៅសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងជាម្ចាសករណី   ដើម្បីចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print