ក្បួនរថយន្តដឹកនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May និងសមភាគីប៊ែលហ្សុិក លោក Charles Michel បានប៉ះទង្គិចជាមួយរថយន្តហោះមួយគ្រឿង បណ្តាលឲ្យប៉ូលិសអមដំណើរ២នាក់របួសធ្ងន់។
មកទល់ពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការណ៍ណាមួយស្តីពីគ្រោះថ្នាក់ខាងលើនៅឡើយ។ តាមការលើកឡើងរបស់ប៉ូលិសបានបញ្ជាក់ថា រថយន្តដែលបង្កឲ្យមានគ្រោះថ្នាក់ បើកស្របទិសគ្នាមិនគោរពទៅតាមបញ្ជារបស់ប៉ូលិស ក្នុងការបើកផ្លូវដល់ក្បួលរថយន្តនាយករដ្ឋមន្ត្រី។
រយន្តក៏បានរ៉េចង្កូតទៅប៉ះជាមួយម៉ូតូប៉ូលិសអមដំណើរ ធ្វើឲ្យទៅប៉ះជាមួយរថយន្តដែលកំពុងបើកបញ្ច្រាសទិសគ្នាដួល បណ្តាលឲ្យរបួស។ នៅពេលនោះ នាយករដ្ឋមន្ត្រី Charles Michel បានស្នើឲ្យក្បួនរថយន្តឈប់។
ប្រភពព័ត៌មានបានឲ្យដឹងថា នាយករដ្ឋមន្ត្រីប៊ែលហ្សុិកបានចុះពីរថយន្ត ដើម្បីទៅមើលប៉ូលិស២នាក់ដែលរងរបួស ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយមកទើបក្បួនរថយន្តបន្តដំណើរទៅមុខ ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា នៅពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី May និងនាយករដ្ឋមន្ត្រីប៊ែលហ្សុិក ធ្វើដំណើរមកពីកន្លែងគោរពវិញ្ញាណក្ខន្ធទាហានស្លាប់នៅក្នុងសង្គ្រាម និងជាព្រឹត្តិការណ៍គម្រប់១០០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទី១ ៕ ម៉ែវ សាធី