ប្ដីប្រពន្ធ​២នាក់មកទារ​លុយ​ពីស្ត្រីម្នាក់​ក្នុងហាងម៉ាស្សា កើតជាជម្លោះឈ្លោះប្រកែកគ្នា

ចែករំលែក៖

ភ្នំពេញ : ប្ដីប្រពន្ធ​២នាក់ មកទារ​លុយ​ពីស្ត្រីម្នាក់​ក្នុងហាងម៉ាស្សាមួយកន្លែង​ កើតជាជម្លោះឈ្លោះប្រកែកគ្នា បង្កការភ្ញាក់ផ្អើល​ឡើង កាលពីម៉ោង១យប់ ថ្ងៃ​ ទី៩ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅចំណុចហាងម៉ាស្សាយីហោ (១៦៨ ម៉ាស្សាកោសជប់) តាមបណ្តោយផ្លូវលេខ២៧១ ជិត​ស្ថានីយ៍បូមទឹក​បឹងត្របែក​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពពត៌មានពីនៅកន្លែងកើតហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ ២នាក់ប្ដីប្រពន្ធ មិនដឹងមកពីណាទេ​ បានជិះ (មិនស្គាល់ម៉ាក​) ម្នាក់មួយគ្រឿង មកដល់កន្លែងម៉ាស្សា រួចបាន ចុះពីលើម៉ូតូ​ដើរ មកទារលុយ​ ពីស្ត្រីម្នាក់​ជាអ្នកម៉ាស្សាក្នុងហាង តែស្ត្រីម៉ាស្សានោះ​បានប្រកែក​តបមកវិញថា ចាំពេលមានលុយ ចាំយកទៅសង ស្រាប់តែទាស់ពាក្យសម្ដីគ្នាទៅវិញទៅម​ក​ រហូតស្ទុះទៅរកវាយ​ស្ត្រីម៉ាស្សា តែត្រូវបាន​ស្ត្រីជាប្រពន្ធមកឃាត់ តែនៅប្រកែកគ្នាទៀត​ ទើបបង្កការភ្ងាក់ផ្អើលដល់​បងប្អូនប្រជាពលរដ្ឋ​ចេញមកចោមរោមមើល ក្រោយមក ស្ត្រីជាប្រពន្ធបាននិយាយជាភាសា​វៀតណាម​ (មិនដឹងម៉េចទេ) ទើបបុរសជាប្ដី​ដើរមកឡើងម៉ូតូជិះចេញទៅបាត់ ​ហើយស្ត្រីជាប្រពន្ធឡើងជិះម៉ូតូចេញតាមក្រោយបាត់ដែរទៅ ទើបសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចុះមកដល់កន្លែងកើតហេតុ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកកន្លែងកើតដើម្បីសាកសួរដែរ តែម្ចាស់ទីតាំងហាងម៉ាស្សាបាន បិទភ្លើងចាក់សោបិទទ្វារ​អស់ ៕ ជ្រោយពេជ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print