ខេត្តកំពង់ធំ៖ ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនខលតាមទូរស័ព្ទ ថាត្រូវរង្វាន់ ផូវើបេង Power Beng ដើម្បីបញ្ជោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួល បង្ខំឲ្យទិញសម្ភារៈដែលមានតំលៃចា ប់ពី១ពាន់ដុល្លារហូតដល់ទៅ៣ពាន់ ដុល្លា តាមរយះចាប់ឆ្នោត ដែលត្រូវបានគេរៀបជាអន្ទាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលបានចាត់ទុកជាជនរងគ្រោះ ខល់ប្តឹងសមត្ថកិច្ច ឲ្យធ្វើការសួរនាំក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia សង្ស័យគ្មានច្បាប់អនុញ្ញាតិឲ្ យប្រកបអជីវកម្ម។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងលោក ញ៉ែម ឈុនលី អធិការក្រុងស្ទឹងសែន បន្ទាប់ពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ក៏បានដឹកនាំកំលាំងចុះទៅពិនិត្ យទីតាំងដែល ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia បានសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស នៅជាន់ទី១ នៅរសៀលថ្ងៃទី៥ ខែវិឆ្ឆិការ ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សកម្មភាពកងកម្លាំងចុះពិនិត្យទី តាំង ដាក់តាំងលក់សម្ភារៈក្នុងសណ្ឋាកា រ យ៉ាងស្ងាត់ៗ ក្នុងបន្ទប់តូច ដែល មិនបានបើកចំហរជាសាធារណៈ គឺបានប្រទះឃើញម៉ាស៊ីម៉ាស្សាខ្នង បំពង់ចំម្រោះទឹកស្អាត ឆ្នាំដាំបាយ ជើង ក្រាន រួមទាំងថ្នាំមួយចំនួន ដែលផលិតផលទាំងនេះ មានសរសេរលាយឡំគ្នា ខ្លះជាភាសាជប៉ុន ខ្លះភាសា អង់គ្លេស ខ្លះភាសាចិន តែបុគ្គលិកប្រចាំការបានប្រាប់ថា ជាផលិតផលរបស់អាមេរិកកាំងទាំងអស់ ក្នុងនោះ សមត្ថកិច្ចក៏បាន ក៏បាននាំនារីដែលជាបុគ្គលិកក្រុ មហ៊ុន ចំនួន៧នាក់មកសួរនាំនៅស្នងកា រនគរបាលខេត្តកំពង់ធំ។
តាមការរៀបរាប់របស់ជនរងគ្រោះបា នបញ្ជាក់ថា នៅថ្ងៃកើតហេតុ មានក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា ខល់ហៅថា ត្រូវរង្វាន់ផូវើបេង ឲ្យគាត់មកទទួលយកនៅទីតាំងខាងលើ លុះមកដល់គេបាននិយាយរៀបរាប់ពីផលិតផលផ្សេងៗជាហូរហែរ បន្ទាប់មកក៏បានឲ្យជនរងគ្រោះដេ កលើ ផ្ទាំងម៉ាស្សាខ្លួន ដែលប្រើប្រាស់ ដោយចរន្តអគ្គិសនី ក្រោយមកក៏បានយកសន្លឹកឆ្នោតជាចម្រើនសន្លឹកឲ្យចាប់ឆ្នោតដើម្បីទទួ លបានរង្វាន់ធំ ។
ក្រោយពីចាប់ហើយ ក៏ស្រាប់តែបុគ្គលិកក្រុមហ៊ុន នាំគ្នាហូត្រេតអរនឹងការត្រូវរង្វាន់ធំ ដែលមានតំលៃជាង២ពាន់ដុល្លារ តែត្រូវបានបញ្ចុះតំលៃត្រឹមជាងមួ យពាន់ដុល្លារ ខណៈពេលដែលត្រូវរង្វាន់មានបុគ្គលិក ដើរតួសម្តែងខលទៅរាយការណ៍ជូនមេធំ របស់គេ នៅភ្នំពេញ ដើម្បីឲ្យមេបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសំណាង ល្អណាស់ ដែលត្រូវរង្វាន់បញ្ចុះតំលៃជា ង១ពាន់ដុល្លា ដើម្បីបង្ខំឲ្យជនរងគ្រោះទិញសម្ ភារៈទាំងនោះភា្លមៗដែលជារង្វាន់ ដោយមិនទុកឳកាសឲ្យពិភាគក្សាពីក្ រុមគ្រួសារឡើយ តែបើមិនទិញទេ បុគ្គលិកទាមទារ ប្រាក់កក់១០០ដុល្លារ ។
ជនរងគ្រោះបានបញ្ជាក់ថា បានបន្តថា ទំនិញអន់បំផុតដែលលក់បើគិតពីតំលៃ គឺថោក តែក្រុមបុគ្គលិក ក្រុម ហ៊ុនប្រើមធ្យោបាយបង្ខំឲ្យទិញ ដោយមិនឲ្យយើងចាកចេញទៅណា ឬក៏សួរនាំអ្នកណាឡើយ សូម្បីតែទូរស័ព្ទក៏មិនឲ្យជនរងគ្រោះទាក់ទងបានដែរ តែបើអត់លុយទិញទេ គឺក្រុមហ៊ុននឹងមានលុយឲ្យខ្ចីបន្ ថែមទៀត តែដោយឡែកឆ្នោតក្រោយពីចាប់បានគឺ ឲ្យយើងស៊ីញ៉េចុះហត្ថលេខា រីឯរង្វាន់ដែលត្រូវបានហ្នឹងគឺមិ នបាន ឲ្យយើងទេ គឺបង្ខំឲ្យយើងទិញអីវ៉ាន់ផ្សេងស្ នើរនឹងតំលៃទំនិញហ្នឹងដែរ ដូច្នេះគឺជាល្បិចបោកថ្មី គឺសន្លឹកឆ្នោត គឺត្រូវទាំងអស់គ្មានសន្លឹកណាមិ នត្រូវនោះទេបន្ទាប់ពីត្រូវហើយ បង្ខំឲ្យទិញអីវ៉ានមានតំលៃខ្ពស់។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាសាលាដំបូងខេត្តបា នអោយដឹងថា រហូតមកដល់រសៀលថ្ងៃទី៩ ខែវិច្ឆិកានេះ តុលាការបានសម្រេចបញ្ជូនជនសង្ស័ យទាំង៩នាក់នេះទៅដាក់ពន្ធនាគារខេ ត្តកំពង់ធំហើយ ៕ ប៊ុនរិទ្ធី