នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ២នាក់ប៉ុនប៉ងលួច

ចែករំលែក៖

 ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួនករណីអំពើប៉ុន​ប៉ងលួច(មានដែកកែច្នៃសំរាប់កាច់សោរកម៉ូតូជាប់ខ្លួន)។ ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះនៅថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៨ វេលាម៉ោង០១ និង៣០នាទីនៅចំណុចតាមផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យទាំង២នាក់នោះ១-ឈ្មោះ ស្រី តក់ ភេទប្រុស អាយុ១៩ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុអៀន)។និង ២-ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២៧ ជនជាតិខែ្មរ មុខរបរមិនពិតប្រកដ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុអៀន)  ។
សម្ភារៈដកហូត ៖ ដែកកែច្នៃកាច់បំផ្លាញសោរម៉ូតូចំនួន១សម្រាប់ , ម៉ូតូចំនួន ០១គ្រឿង ម៉ាកសង់កូរ៉េ ពណ៍ក្រហម គ្មានស្លាកលេខ ។
សមត្ថកិច្ចបានអោយដឹងថា៖  មុនពេលឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ២នាក់  កំពុងជិះម៉ូតូ០១គ្រឿងគ្មានស្លាកលេខឌុបគ្មានតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ។
បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print