ចងកធ្វើអត្តឃាតក្នុងបន្ទប់បានសម្រេចសមត្តកិច្ចចុះពិនិត្យរកឃើញអាវុធវែងខ្លី ៣ដើម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតលើផ្ទះក្នុងបន្ទប់យ៉ាងអាណោចអាធម័ នៅពេលសមត្តកិច្ចស្ថាប័នជំនាញពាក់ព័ន្ធចុះធ្វើកោសល្យវិច្ច័យ រកឃើញអាវុធវែងខ្លីចំនួន ៣ដើម។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង១៥នាទី ព្រឹកថ្ងៃអាទិត្យ ៤កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចលើផ្ទះក្នុងបន្ទប់ជនរងគ្រោះ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចំរុះចុះធ្វើកោសល្យវិច្ច័យបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ស្រុី វិសាល ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ(អីវ៉ាន់ចាប់ហួយ)បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុខាងលើ។

ប្រភពព័ត៌មានខាងលើមិនបានបញ្ជាក់អំពីការចងកធ្វើអត្តឃាត់បានសម្រេចនេះ ដោយសារចំណង(ខ្សែ)អ្វីមែនប៉ុន្តែពិតជាអាចស្លាប់ដោយចងកពិតប្រាកដ ពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យក្នុងករណីឃាតកម្មនោះឡើយ ក្នុងនោះសមត្តកិច្ចក៍បានរកឃើញអាវុធវែងខ្លីចំនួន ៣ដើមផងដែរ ក្នុងនោះអាវុធប្រភេទខ្យល់វែងចំនួន ២ដើម បាញ់គ្រាប់សំណរ និង ១ដើមទៀតអាវុធប្រភេទខ្លី ជ័រ បាញ់គ្រាប់កង់។

ប្រភពព័ត៌មានដដែលបន្តទៀតថា សមត្តកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីធ្វើបុណ្យ ចំពោះអាវុធទាំងចំនួន ៣ដើមអ្នកសារព័ត៌មានយើងពុំទាន់ទទួលបានព័ត៌មានថា ដកហូតយកទៅរក្សាទុកឬយ៉ាងណានៅឡើយនោះទេ៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print