ជនជាតិស្បែកខ្មៅម្នាក់សង្ស័យបែកថ្នាំ ចុះពីរថយន្ត ស្រាតខោតែម្តង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាជនជាតិស្បែកខ្មៅម្នាក់ សង្ស័យបែកថ្នាំ បានចុះពីលើរថយន្តហើយបានមកស្រាតខោចេញអង្គុយលើដងផ្លូវ បង្កភ្ញាក់ផ្អើលតាំងពីម៉ោង៦ព្រឹក ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវ១០១៩ កែងផ្លូវសម្តេចជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ជនជាតិស្បែរកខ្មៅខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ។

ប្រភពពីសមត្ថកិច្ចឈរជើងគោលដៅខាងលើបានប្រាប់ថា នៅមុនកើតហេតុ ឃើញបុរសខាងលើបើករថយន្តម្នាក់ ឯងម៉ាក TOYOTA BROS ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខ ភ្នំពេញ 2AS-3117ដោយបើកបរម្នាក់ឯងក្នុងទិស ដៅ ពីលិចទៅកើត លើផ្លូវសម្តេចជាស៊ីម ខណៈមកដល់ចំណុចផ្លូវកែងខាងលើ បានអែបរថយន្តទៅខាងស្តាំផ្លូវ រួចចុះដើរមកស្រាតខោចេញតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើដល់សមត្ថកិច្ចនិងអ្នកដំណើរតាមដងផ្លូវ ។

ពាក់ព័ន្ធករណីខាងលើនេះ ក្រោយភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនជាតិស្បែកខ្មៅរូបនេះ បញ្ជូនទៅសាកសួរនៅផ្នែកជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print