ខេត្តកំពង់ស្ពឺ៖ ករណីហឹង្សាដោយចេតនារវាងអ្នកលេងល្បែងជល់មាន់ផ្នាល់ គ្នារហូតឈានដល់ថ្នាក់យកកាំ បិតមកកាប់បណ្តាលឱ្យបុរសម្ នាក់រងរបួសធ្ងន់នៅភូមិព្រៃ ពង្ររឃុំរកាកោះស្រុកគងពិ សីខេត្តកំពង់ស្ពឺកាលពីវេលា ម៉ោង៥និង១០នាទីល្ងាចថ្ងៃទី ១០ខែវិច្ឆិកាឆ្នាំ២០១៨ ។
មន្ត្រីនគរបាលស្រុកគងពិសីបា នឱ្យដឹងថានៅមុនពេលមានជំលោះ ពាក្យសម្តីរហូតឈានដល់ប្រើអំ ពើហឹង្សាយកកាំបិតទៅកាប់ លើជនរងគ្រោះនោះគឺពួកគេបាន យកមាន់មកប្រជល់គ្នានិងភ្នា ល់ដាក់លុយ។នៅចំណុចភូមិឃុំ កើតហេតុខាងលើហើយឈ្មោះប៊ុន សីហាក់ភេទប្រុសអាយុ២៦ឆ្នាំ រស់នៅភូមិបឹងឃុំរកាស្រុក កណ្តាលស្ទឹងខេត្តកណ្តាលបាន យកមាន់មកជល់ជាមួយមាន់របស់ ឈ្មោះយ៉ុងផាត់ភេទប្រុសអាយុ ៥២ឆ្នាំរស់នៅភូមិព្រៃពង្ររ ស្រុកគងពិសី។
ដោយភ្នាល់គ្នាក្នុងតម្លៃ ៣០០ដុល្លាអាមេរិកហើយភ្នាល់ គ្នាខាងក្រៅ២០០០ដុល្លាទៀតដោ យសារមាន់ឈ្មោះយ៉ុងផាត់នោះ ចាញ់បានឱ្យកូនប្រុសរបស់គាត់ ឈ្មោះផាត់វើយបីមាន់យកទៅ ផ្ទះបាត់ថែមទាំងមិនឱ្យលុយ ចាញ់ទៀតផង។ រហូតជនរងគ្រោះបានទារលុយស្រា ប់តែយ៉ុងផាត់បានទូរស័ព្ទហៅ កូនប្រុសដែលបីមាន់ទៅផ្ទះ នោះឱ្យមកវិញព្រមទាំងឱ្យកូ នហៅកម្មករឈ្មោះហុងហ៊ួតភេ ទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិ អង្គមេត្រីឃុំរលាំងគ្រើលស្ រុកសំរោងទងយកទាំងកាំផ្គា ស់និងដំបងមកព្រួតគ្នាវាយ ទៅជនរងគ្រោះបណ្តាលឱ្យរងរបួស ប្រអប់ដៃឆ្វេងចេញឆ្នឹង។
ប្រភពបានបន្តថាដោយសារមានគេ ដែលទៅលេងជាមួយបានជួយឃាត់ និងដឹកជនរងគេចនិងយកទៅសង្ គ្រោះនៅឯមន្ទីរពេទ្យស្រុកណ្ តាលស្ទឺង។ ជនសង្ស័យទាំងបីនេះកំពុងរត់ គេចខ្លួនបច្ចុប្បន្នមន្ត្រី នគរបាលជំនាញស្រុកគងពិសីសហ ការជាមួយនគរបាលប៉ុស្តិ៍បន្ តស្រាវជ្រាវនិងតាមចាប់ក្រុ មជនសង្ស័យយកមកផ្តន្តាទោស តាមច្បាប់ ៕ សេនាស័ក្តិ