ជល់​មាន់​ចាញ់​ហើយខឹង​គេតាមទារលុយហៅកូននិងបក្ខពួកយក​កាំបិត​កាប់ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ករណី​ហឹ​ង្សា​ដោយ​ចេតនា​រវាង​អ្នកលេងល្បែង​ជល់​មាន់​ផ្នា​ល់​គ្នា​រហូត​ឈានដល់​ថ្នាក់​យក​កាំបិត​មក​កាប់​បណ្តាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​នៅ​ភូមិ​ព្រៃ​ពង្ររ​ឃុំ​រកា​កោះ​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង៥និង១០នាទី​ល្ងាច​ថ្ងៃទី១០ខែវិច្ឆិកា​ឆ្នាំ២០១៨ ។
មន្ត្រីនគរបាល​ស្រុក​គងពិសី​បានឱ្យដឹងថា​នៅមុន​ពេល​មាន​ជំលោះ​ពាក្យសម្តី​រហូត​ឈានដល់​ប្រើ​អំពើ​ហឹ​ង្សា​យក​កាំបិត​ទៅ​កាប់​លើ​ជនរងគ្រោះ​នោះ​គឺ​ពួកគេ​បាន​យក​មាន់មក​ប្រជល់​គ្នា​និង​ភ្នាល់​ដាក់​លុយ។នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ហើយ​ឈ្មោះ​ប៊ុន​សីហា​ក់​ភេទ​ប្រុស​អាយុ២៦ឆ្នាំ​រស់នៅ​ភូមិ​បឹង​ឃុំ​រកា​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​បាន​យក​មាន់មក​ជល់​ជាមួយ​មាន់​របស់​ឈ្មោះ​យ៉ុង​ផាត់​ភេទ​ប្រុស​អាយុ៥២ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ពង្ររ​ស្រុក​គងពិសី។
ដោយ​ភ្នាល់​គ្នា​ក្នុងតម្លៃ៣០០ដុល្លា​អាមេរិក​ហើយ​ភ្នាល់​គ្នា​ខាងក្រៅ២០០០ដុល្លា​ទៀត​ដោយសារ​មាន់ឈ្មោះ​យ៉ុង​ផាត់​នោះ​ចាញ់​បានឱ្យ​កូនប្រុស​របស់គាត់​ឈ្មោះ​ផាត់​វើ​យ​បី​មាន់​យកទៅ​ផ្ទះ​បាត់​ថែមទាំង​មិនឱ្យ​លុយ​ចាញ់​ទៀត​ផង។ រហូត​ជនរងគ្រោះ​បាន​ទារលុយ​ស្រាប់តែ​យ៉ុង​ផាត់​បាន​ទូរស័ព្ទ​ហៅ​កូនប្រុស​ដែល​បី​មាន់​ទៅផ្ទះ​នោះ​ឱ្យ​មកវិញ​ព្រមទាំង​ឱ្យ​កូន​ហៅ​កម្មករ​ឈ្មោះ​ហុង​ហ៊ួ​ត​ភេទ​ប្រុស​អាយុ២៦ឆ្នាំ​រស់នៅ​ភូមិ​អង្គ​មេត្រី​ឃុំ​រលាំងគ្រើល​ស្រុក​សំរោង​ទង​យក​ទាំង​កាំ​ផ្គា​ស់​និង​ដំបង​មក​ព្រួត​គ្នា​វាយ​ទៅ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស​ប្រអប់ដៃ​ឆ្វេង​ចេញ​ឆ្នឹង។
ប្រភព​បាន​បន្តថា​ដោយសារ​មាន​គេ​ដែល​ទៅលេង​ជាមួយ​បាន​ជួយ​ឃាត់​និង​ដឹក​ជន​រង​គេច​និង​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ស្រុក​ណ្តា​ល​ស្ទឺ​ង។ ជនសង្ស័យ​ទាំងបី​នេះ​កំពុង​រត់គេចខ្លួន​បច្ចុប្បន្ន​មន្ត្រីនគរបាល​ជំនាញ​ស្រុក​គងពិសី​សហ​ការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បន្ត​ស្រាវជ្រាវ​និង​តាម​ចាប់​ក្រុម​ជនសង្ស័យ​យកមក​ផ្ត​ន្តា​ទោស​តាមច្បាប់ ៕​​​​​ សេនាស័ក្តិ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print