ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង នៅថ្ងៃទី ១២ ខែវិច្ឆិកាបានផ្សាយថា ការដែលអាមេរិកនិង កូរ៉េខាងត្បូងតភ្ជាប់ឡើងវិញនៅសមយុទ្ធរួម នៅលើដែនសមុទ្រ គឺជាការបំពានដល់កិច្ចព្រមព្រៀងយោធា រវាងកូរ៉េទាំងពីរ ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់។
ក្រោយរយៈពេល ជាង៦ខែ ដែលបានផ្អាកធ្វើសមយុទ្ធ អាមេរិកនិងកូរ៉េខាងត្បូង បានចាប់ផ្តើមធ្វើសមយុទ្ធ ប៉ុន្តែ ជាសមយុទ្ធទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយមានទាហានប្រមាណ៥០០នាក់ចុលរួម។
សារព័ត៌មាន Rodong Sinmun បានផ្សាយថា កូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងនៅកម្មភាពធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូង គឺជាសកម្មភាពគំរាមកំហែងដល់ទីក្រុងព្យុងយ៉ាង ។ សកម្មភាពគឺបានបំពានលើ កិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៩ ខែកញ្ញា ដោយ អំពាវនាវបញ្ចប់ការចងគុំនុំ នៅតាមព្រំដែន ។
កាលពីសប្ដាហ៍មុន កងម៉ារីនអាមេរិក និងកូរ៉េខាងត្បូង៥០០នាក់ បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចមួយ
ដែលស្ថិតនៅក្នុង ចំណោមសមយុទ្ធយោធារួមគ្នា ដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូលសម្រេចចិត្តផ្អាកកាលពីខែមិថុនាកន្លងទៅជាថ្នូរនឹង ការបើកកិច្ចចរចាជាមួយកូរ៉េខាងជើង។ ដោយឡែកជុំវិញសមយុទ្ធយោធានេះដែរ សារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun បានថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកវាថាគឺជាការរំលោភលើកិច្ចព្រមព្រៀងរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ។
Rodong Sinmun បានលើកឡើងដូច្នេះថា៖«ការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក
កាលពីសប្ដាហ៍មុន គឺជាទង្វើរំលោភលើកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៩ ខែកញ្ញា ដែលត្រូវបានចុះហត្ថលេខាដោយកូរ៉េខាងត្បូង និងកូរ៉េខាងជើងក្នុងគោលបំណងបញ្ឈប់រាល់សកម្មភាពប្រឈមមុខដាក់គ្នាទាំងអស់…. ហើយមិនតែប៉ុណ្ណោះវាក៏ប្រឆាំងផងដែរនឹងកិច្ច ព្រមព្រៀងយោធាអន្តរកូរ៉េ ដែលមានគោលដៅបន្ធូរបន្ថយភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េ»។
តែទោះជាយ៉ាង ណាក៏ដោយ ទីក្រុងសេអ៊ូល បានទាត់ចោលការថ្កោលទោសរបស់កូរ៉េខាងជើងដោយអះអាងថា សមយុទ្ធដែលខ្លួនធ្វើជាមួយ សហរដ្ឋអាមេរិក គឺគា្រន់តែជាសមយុទ្ធទ្រង់ទ្រាយតូចមួយប៉ុណ្ណោះ។
គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីសប្ដាហ៍មុនបានព្រមានថាខ្លួននឹងអនុវត្តគោលនយោបាយផលិតអាវុធនុយ ក្លេអ៊ែរឡើងវិញ បើសិនជាទីក្រុងវ៉ាស៉ីនតោនមិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងព្យុងយ៉ាងទេនោះ។ ចំណែកឯ មន្ត្រីជាន់ខ្ពស់អាមេរិក ជាច្រើននាក់ក៏បានសន្យាដែរថាទណ្ឌកម្មនឹងមិនត្រូវបានបន្ធូរបន្ថយ ឬដកចេញជាដាច់ ខាតរហូតទាល់តែកូរ៉េខាងជើងរំសាយ អាវុធនុយក្លេអ៊ែរចោលទាំងស្រុងជាមុនសិន។
កន្លងមកូរ៉េខាងជើង ក៏បានប្រកាស់ផងដែរ ថា ប្រសិនបើអាមេរិក នៅតែបន្តសកម្មភាព ដោយមិនបានផ្តល់ការ ជឿជាក់ដល់កូរ៉េខាងជើង ក៏ដូចលុបទណ្ឌកម្មសេដ្ឋកិច្ច នោះ កូរ៉េខាងជើង អាចនឹងបន្តសកម្មភាពផលិត មីស៊ីលនឹងបរមាណូ ជាបន្តទៀត ដើម្បីការពារខ្លួន ។
ការខិតខំចង់បានសន្តិភាពរបស់ទីក្រុងព្យុងយ៉ាង មិនទទួលបានការឆ្លើយតប់ជាវិជ្ជមានពីអាមេរិក នៅឡើយទេ
ផ្ទុយទៅវិញអាមេរិក នៅតែបន្តរឹតបន្តឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងដដែល ។ កន្លងមកប្រទេសជាច្រើននៅជុំវិញពិផពលោក ក្នុងនោះមានចិននិងរុស្ស៊ី ជាដើម បានស្នើរឲ្យអង្គការសហប្រជាជាតិនិងអាមេរិកលុបទណ្ឌកម្មដល់កូរ៉េខាជ ដើម្បីឲ្យប្រទេសនេះមានឧកាសអភិវឌ្ឍន សេដ្ឋកិច្ចជាតិ។
អាមេរិកចោទកូរ៉េខាងជើង ថាមានទីតាំងមីស៊ីលសម្ងាត់១៣កន្លែងក្រុមអ្នកឯកទេសអាមេរិក បានបញ្ចាក់ថា មានទីតាំងផលិតមីស៊ីលរហូតដល់ទៅ១៣កន្លែងក្នុងចំណោមទីតាំងសម្ងាត់ចំនួន២០កន្លែងនៅកូរ៉េខាងជើង ។ ទីតាំងទាំងនើស្ថិតនៅតំបន់ដាច់ស្រាយាល ក្នុងតំបន់ភ្នុំ។
ក្រុមអ្នកឯកទេសមកពីមជ្ឈមណ្ឌុលស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិCSIS បានបញ្ចាក់ថា កូរ៉េខាងជើងនៅតែបន្តសកម្មភាព ផលិតមីស៊ីលឆ្លងទ្វីប នៅក្នុងទីតាំង សម្ងាត់ដែលកូរ៉េខាងជើង មិនមានប្រាកាសជាសាធារណ។
ក្រុមស្រាវជ្រាវសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានកំណត់អត្តសញ្ញាណទីតាំងផលិតមីស៊ីល១៣កន្លែងក្នុងចំណោមទីតាំង២០កន្លែងដែលមិនត្រូវបានគេប្រកាសថាមាននៅក្នុងប្រទេសកូរ៉េខាងជើង ហើយនេះបញ្ជាក់យ៉ាងច្បាស់ពីការងារប្រឈមសម្រាប់ក្រុមចរចាអាមេរិកដែលសង្ឃឹមថានឹងអាចបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ពួកគេ។
នៅក្នុងរបាយការណ៍ជាច្រើនបញ្ចេញដោយមជ្ឈមណ្ឌលយុទ្ធសាស្រ្តនិងសិក្សាអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីងតោន ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការថែទាំនិងការធ្វើឲ្យល្អប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបន្ទាប់បន្សំ ត្រូវបានគេសង្កេតឃើញមាននៅលើទីតាំងមីស៊ីលមួយចំនួនថ្វីត្បិតតែមានកិច្ចចរចារក៏ដោយ។
គួរឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ
បានសន្យាថានឹងបន្តដំណើរឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរដ៏ពិតប្រាកដអំឡុងជំនួបកំពូលជាប្រវត្តិសាស្រ្តរបស់ពួកគេ កាលពីខែមិថុនាកន្លងទៅ នៅក្នុងប្រទេសសិង្ហបុរីប៉ុន្តែការព្រមព្រៀងគ្នាមួយនេះ ខ្វះខាតភាពជាក់លាក់នៅឡើយ ហើយកិច្ចចរចា បានវិវត្តន៍ទៅមុខតិចតួចប៉ុណ្ណោះ។
លោកត្រាំ បាននិយាយតាម Twitterភ្លាមៗក្រោយជំនួបនោះថា “លែងមានទៀតហើយការគំរាមកំហែងនុយ ក្លេអ៊ែរពីកូរ៉េខាងជើង” ៕