ប្រទះឃើញ​បុរសម្នាក់ ដេកស្លាប់គ្មានពាក់អាវ មានតែខោលីអូ ក្បែរព្រែកបឹងក្វាងក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់ បានដឹកក្របីទៅចងនៅព្រែកបឹងក្វាង ក៏ប្រទះឃើញ​បុរសម្នាក់ ដេកស្លាប់គ្មានពាក់អាវ មានតែខោលីអូ ក្បែរព្រែកបឹងក្វាង ក៏បានស្រែក​ហៅបងប្អូនប្រជាពលរដ្ឋមកមើលកាលពីថ្ងៃអង្គារ៍០៦កើតខែកត្តិក ឆ្នាំច សំរិទ្ធិស័ក.ព. ស.២៥៦២
វេលា​ម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុះក្បៃរព្រែកបឹងក្វាង ភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសដែលប្រទះឃើញស្លាប់មានឈ្មោះអិន សូវៀត  អាយុ៣៨ឆ្នាំ រស់ភូមិជ្រៃធំ​ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង​។
ប្រភពបានឲ្យ​ដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថា មានមនុស្សស្លាប់នៅទីតាំងខាងលើ កម្លាំងនគរ​បាលប៉ុស្តិ៍​រដ្ឋបាល សហការជាមួយកម្លាំង​ក្រុងបាវិត ព្រមទាំងគ្រួពេទ្យជំនាញចុះដល់គោលដៅ ទីតាំងដែល​ជនរងគ្រោះ បានដេកស្លាប់កម្លាំង​ជំនាញក្រុមគ្រូពេទ្យពិនិត្យកោ​សលវិច័យសាកសពពុំមានស្លាកស្នាម ឬដាច់រលាត់ត្រង់ចំណុចណានោះទេ សមត្ថកិច្ចដាក់ការសង្ស័យថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ព្រោះជនរងគ្រោះចូលចិត្តពិសាស្រាជាប្រចាំ។ បន្ទាប់ពីធ្វើកោសលវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យ​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print