ខេត្តពោធិ៍សាត់៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានអាជ្ញាធរមានសមត្តកិច្ចស្រុកកណ្ដៀងលើកឡើងស្រឌៀងៗគ្នា ស្លាប់ដោយសារតែលង់ទឹកនៅគ្រាដែលគាត់ដើរទៅចំណុចស្រះទឹកក្បែផ្ទះ ហើយក៍រអិលជើងធ្លាក់ចូលខណៈដើរទៅដកព្រលិតដើម្បីស្លរ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចខាងលើបន្តថា ហេតុការណ៍មានមនុស្សស្លាប់ដោយសារលង់ទឹកខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃច័ន្ទ ៥កើត ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចស្រះទឹកចម្ងាយពីផ្ទះប្រមាណ ៥ម៉ែត្រ ស្ថិតក្នុងភូមិទួលគូ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សាយ ហ៊ន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ករណីនេះមន្រ្តីជំនាញ និងអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន បានចុះពិនិត្យ! មូលហេតុក្នុងការលង់ទឹកស្រះបណ្ដាលស្លាប់នេះ នៅគ្រាដែលបំណងរបស់គាត់ដកព្រលិតឲ្យកូនចៅធ្វើបន្លែឬស្លរ ប៉ុន្តែជាអកុសល់ក៍បានរអិលជើងធ្លាក់ចូលកន្លែងជ្រៅរហូតដល់ ៤ម៉ែត្រ ក៍បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ដោយ បឹុម ពិន