នារី​ម្នាក់​សំរេចចិត្ត​ធ្វើ​អត្តឃាត​ចង.ក​ រហូត​​ទើប​​មានការ​ភ្ញាក់ផ្អើលត្រូវអ្នកជិតខាងដឹកមកមន្ទីរពេទ្យកាល់ម៉ែតតែបានស្លាប់បាត់ទៅហើយ

ចែករំលែក៖

ភ្នំពេញ៖ នារី​ម្នាក់​សំរេចចិត្ត​ធ្វើ​អត្តឃាត​ចង.ក​រហូត​​ទើប​​មានការ​ភ្ញាក់ផ្អើលត្រូវអ្នកជិតខាងដឹកមកមន្ទីរពេទ្យកាល់ម៉ែតតែបានស្លាប់បាត់ទៅហើយ កាលពី​វេលា​ម៉ោង​៧ និង៣០នាទីយប់ ថ្ងៃ​ទី​៣០ ខែវិច្ឆិកាឆ្នាំ ២០១៥ នៅ​ក្នុង​បន្ទប់​ជួល​លេខ​២១០ ផ្ទះ​លេខ​១១B ផ្លូវ​លេខ​១០១  ក្រុម​១៩ ភូមិ​៦ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

image1

បើតាម​សម្តី​ពី​អ្នកជិតខាង​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ការសង្ស័យទើប​នាំគ្នា​ទៅ ប្រាប់​ម្ចាស់ផ្ទះ​ឲ្យមកគាស់​ទ្វារ​ចូល​ទៅ​មើល ក៏ឃើញ​នារី​ខាងលើ​យក​ក្រមា​ចង.ក​នឹង​សសរ​ដែក  ក៏​​​ត្រូវអ្នកជិតខាងនាំគ្នាដឹកទៅមន្ទីរពេទ្យកាល់ម៉ែតតែបានស្លាប់បាត់ទៅហើយ ក្រោយពី​សមត្ថកិច្ច​ចុះ​មកពិនិត្យ​ធ្វើ​កោសល្យវិច័យហើយនោះបានប្រាប់ក្រុមគ្រួសារជនរងគ្រោះបានចង.កខ្លួនឯងមែន ។

សព​​មានឈ្មោះ ហង្ស តុលា អាយុ​២៨​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ មានស្រុក​កំណើត​ ខេត្តពោធិ៍សាត់ ។ អ្នក​ជិតខាង​បន្ត​ទៀត​ថា សង្ស័យនាង​មានវិបាត់ស្នេហា​ ។

បើតាម​រយៈ​សាច់ញាតិ​នារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា បញ្ហា​ដែល​នាំ​ឲ្យ​នាង​សំរេចចិត្ត​ធ្វើ​អត្តឃាត​ចង.ក​ ដោយសារ​តែ​មាន​បញ្ហា​សេដ្ឋកិច្ច និង​ម្យ៉ាងទៀត ​អាច​មាន​វិបត្តិជាមួយ​សង្សារ​របស់​នាងផង ។

បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច័យ​រួច​ហើយ​សពត្រូវបាន​ប្រគល់​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី​នៅ​ស្រុក​កំណើត ៕

image3

image2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print