ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់និងកូនស្រីអាយុ៨ខែបានបាត់ខ្លួនចេញពីផ្ទះ កាលពីថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៥ដោយមិនដឹងមូលហេតុខណៈប្ដីនិងឪពុកកំពុងព្រួញបារម្មណ៏ ។
បើតាមឪពុកឈ្មោះឈ្មោះ ប៊ូ ចិន អាយុ ៤៨ឆ្នាំ បម្រើការងារជាយោធាឋានៈអនុសេនីយ៍ត្រីនៃផ្នែកសឹករងក្រុងស្វាយរៀងមានទីលំនៅភូមិចុងព្រែក សង្កាត់-ក្រុងស្វាយរៀងបានប្រាប់ឲ្យដឹងថា កូនស្រីដែលបាត់ខ្លួន មានឈ្មោះ ប៊ូ ចរិយា អាយុ ២៣ឆ្នាំនិងចៅស្រីឈ្មោះ គឿន ចិនលីណា អាយុ ៨ខែ ដោយមានប្ដីឈ្មោះរស់គីមឆ័យ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ក្រុងបាវិត ។
ប្រភពបន្តថាកូនស្រីរបស់គាត់បានរៀបការជាមួយកូនប្រសារប្រមាណជា៤ទៅ៥ឆ្នាំមកហើយទើបតែមានកូនស្រីអាយុ៨ខែប៉ុណ្ណោះដោយរស់នៅជាមួយគ្នាមិនដែលមានទំនាស់ពាក្យសំដីនិងគ្នានោះទេ ទើបជាង៣ខែមុនគឺមានរកាំរកូសពាក្យសំដីបន្តិចបន្តួចរួចក៏ត្រូវគ្នាវិញដូចធម្មតា ។
ប៉ុន្តែស្រាប់តែនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥កូនស្រីនិងចៅបានបាត់ចេញពីផ្ទះ មិនដឹងថាកូនស្រីទៅទីកន្លែងណានោះទេដោយទូរសព្ធ័តេមិនចូលសោះហើយក៏បានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចនគរបាលមូលដ្ឋានជួយស្វែងរកផងដែរ ។
ប្រភពបន្តថារូបគាត់ជាឪពុកនិងកូនប្រសារ សូមឲ្យកូនស្រីវិលមកផ្ទះវិញ ព្រោះគាត់នៅតែម្នាក់ឯងណាមួយគាត់មានជំងឺក្នុងខ្លួនផងគ្មានអ្នកមើលថែរដូចច្នេះហើយបើកូនស្រីបានទទួលដំណឹងនេះហើយសូមមកផ្ទះវិញមករូបគាត់មិនប្រកាន់ខឹងអ្វីនោះទេ ៕
ដោយ៖ យឹម សុថាន