ភ្នំពេញ ៖ ក្រុមគ្រូពេទ្យវះកាត់ និងព្យាបាលភ្នែកមនុស្សធម៌លេីកទី ១៣ ពិនិត្យព្យាបាលភ្នែក នៅមន្ទីរពេទ្យព្រះកេតុមាលា កាលពីថ្ងៃ៧ កេីតខែ កក្តិកឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនិងទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅមន្ទីរពេទ្យព្រះកេតុមាលាមានរៀបចំពិធីវះកាត់ ព្យាបាលភ្នែក របស់ក្រុមគ្រូពេទ្យមកពីមន្ទីរពេទ្យ ១៧៥ កងទ័ពប្រជាជនវៀត ណាម និងមន្ទីរពេទ្យភ្នែកក្រុងហូជីមិញ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ ឯកវេជ្ជ បណ្ឌិត លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុ ភារ- ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជានាយកមន្ទីរពេទ្យ ព្រះកេតុ មាលាបានឱយដឹងថាៈ អនុវត្តតាមអនុស្សារណៈនៃការ យោគយល់រវាងក្រសួងការពារជាតិប្រទេសទាំងពីរ កងទ័ពទាំ ងពីរ កម្ពុជា-វៀតណាម ជាមិត្តភូមិផងរបងជាមួយ ធ្លាប់គៀកស្មាប្រយុទ្ធនិងសត្រូវរួមតាំងពីអតីតកាល។
ថ្ងៃនេះដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងមន្ទីរពេទ្យ ១៧៥ របស់កងទ័ពប្រជាជនវៀតណាម និងមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ ក្រុមគ្រូពេទ្យជំនាញចំណានៗ ជាច្រេីនក្រុម សហការជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះកេតុមាលា បានរៀបចំពិនិត្យព្យាបាលជម្ងឺជូនយោធិននិងប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃរយះពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ។
លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បន្តទៀតថា: ជំនួសមុខឱយថ្នាក់ដឹកនាំមន្ទីរពេទ្យ អគ្គនាយកដ្ឋាន ភស្តុ ភារ-ហិរញ្ញវត្ថុ ក៏ដូចជាក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដឹងគុណចំពោះបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម ពិសេ សមន្ទីរពេទ្យទាំងពីរ ដែលតែងតែជួយឧបត្ថម្ភ គាំទ្រយ៉ាងពេញ ទំហឹងចុះពិនិត្យព្យាបាលជម្ងឺភ្នែក ដោយឥតគិត ថ្លៃក្នុងរយះពេលកន្លងមកនេះ ។
លោកវរសេនីយ៍ឯក បណ្ឌិត ជឿង ឌិញតឹម ជំនាយឯកទេសជម្ងឺបេះដូង អនុប្រធាន មន្ទីរពេទ្យ ១៧៥ កងទ័ពប្រជាជនវៀត ណាម និងលោកវេជ្ជបណ្ឌិត ង្វៀន មិញខាយ ប្រធានមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញបានលេីក ឡេីងពីកិច្ចសហប្រតិបត្តិការ ទំ នាក់ទំនងល្អ ប្រកបដោយមិត្តភាពសាមគ្គីភាព រវាងកងទ័ពប្រ ជាជនទំាងពីរ ដោយអនុវត្តតាមពាក្យស្លោកមិត្តល្អជួយគ្នាក្នងគ្រាក្រលំបាក ។ គួរ
រលឹកផងដែរថា : ក្នុងរយ:កន្លងមករហូតមកដល់ពេលនេះ មន្ទីរពេទ្យព្រះកេតុមាលាសហការល្អ ជាមួយ មន្ទីរពេទ្យទាំងពីរខាងលេី ពិនិត្យព្យាបាលជម្ងឺភ្នែក ១២ លេីក សរុបបានចំនួន ២៧៣៨ នាក់ ។ រយះពេលពីរថ្ងៃនេះ និងបន្តពិនិត្យព្យាបាលជាង ២០០ នាក់និងវះកាត់ភ្នែកប្រមាណ ៣០០ នាក់ទៀតដោ យមនុស្សធម៌ផងដែរ ៕សុខដុម