ថ្ងៃទី១៣-១៤ ខែវិច្ឆិកា របួសធ្ងន់៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២លើក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានមនុស្សប្រុសស្រីចំនួន ៤នាក់ បានរងរបួសធ្ងន់ស្រាលហើយបញ្ជូនទៅសង្រ្គោះភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ២លើកផ្សេងគ្នា នៅស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង១០ និង២០​នាទី យប់ថ្ងៃអង្គារ៍ ៦រោច ខែកក្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F 0711 ឈ្មោះ ភោង ម៉ាយ៉ា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុបានបុកមនុស្សកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំងសងខាង បានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូបានយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកក្រគរ។

ដោយឡែក៖ ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងឯណុះវិញក៍បានឲ្យដឹងដែរថា នៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១២៨.១២៩ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 2444 ឈ្មោះ ឈិន សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ប្រភពមិនបានបញ្ជាក់អំពីទិសដៅទេ លុះដល់ចំណុចកើតហេតុបានជាមួយអ្នកបើកបរម៉ូតូម៉ាក ហ្សូម័រអិុ ពណ៏ក្រហម គ្មានស្លាកលេខ ឈ្មោះ សន ផល្លា ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសងខាង។

ប្រភពខាងលើបន្តទៀតថា ចំពោះជនរងរបួសត្រូវបានគេបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូទាំង ២គ្រឿងសមត្តកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប រងចាំធ្វើការវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ដោយ បឹុម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print